(ស្ទឹងត្រែង)៖ សមាជិកក្រុមប្រឹក្សាឃុំអូរម្រះ និងជាជំទប់ទី២ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតប្រកាសចុះចូល ដែលផ្ញើជូនប្រធានគណបក្សប្រជាជនកម្ពុជាស្រុកសៀមបូក ដែលអង្គភាព Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក គង់ វង្ស អាយុ៧៨ឆ្នាំ បានសរសេសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយេពីដឹងច្បាស់ថា កឹម សុខា ក្បត់ជាតិ លក់ក្បាល់មប្រើបរទេស ដែលមិនបានគិតពីផលប្រយោជន៍ជាតិ។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖