(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោកស្រី លឹម មុំ ជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើយោងតាមព្រះរាជក្រឹត្យព្រះមហាក្សត្រដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សូមបញ្ជាក់ថា លោកស្រី លឹម មុំ ជាអតីតជាអគ្គនាយិការ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន ហើយសម្រាប់ដំណែងនេះត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោក វ៉ាន់ លីហុងវិញ។
សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យព្រះមហាក្សត្រខាងក្រោមនេះ៖