(ភ្នំពេញ)៖ នៅរោងចក្រក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រ សម្រាប់គូស្វាមីភរិយាថ្មីទាំងអស់ដែល ដែលបានឈ្នះរង្វាន់ពីកម្មវិធី ចាប់រង្វាន់វគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone Concert។ កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយសស្វាមីភរិយាថ្មីចំនួន ៣៩គូ និងអ្នកសារព័ត៌មានជាច្រើន។

លោក Roland Bala នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានសម្តែងនូវក្តីសោមនស្សរីករាយដោយមានថ្លែងថា កម្មវិធីប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រនេះ បានរៀបចំឡើង ក្នុងគោលបំណងថ្លែងអំណរគុណជាពិសេស និងដ៏ជ្រាលជ្រៅ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ ហើយជាសក្ខីភាព នៅថ្ងៃនេះ យើងបានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៍ Krabi ជូនគូស្វាមីភរិយាថ្មីចំនួន ១៥គូ ទូរទស្សន៍ Smart TV 55 ជូនគូស្វាមីភរិយាថ្មីចំនួន១១គូ និងកាម៉េរា Sony Alpha ជូនគូស្វាមីភរិយាថ្មីចំនួន១៣គូ ។

គួរបញ្ជាក់ថា ស្រាបៀរ អាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ ដែលឈ្នះពាន់រង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង ៣០មេដាយ ពិសេសជាស្រាបៀរពេញនិយមបំផុត សម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍រីករាយ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធីអាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន។

សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ២០១៧-២០១៨ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុន គឺដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំទៅកាន់កោះសាម៉ុយ រហូតដល់ ៤៥រង្វាន់
និងរង្វាន់ឈ្នះភ្លាមៗជាច្រើនទៀតដូចជាសៀរភៅកត់ចំណងដៃ ប៉ិច ធុងទឹកកក ដំណើរកម្សាន្ត និងសន្លឹកឆ្នោតផ្សងសំណាង ដើម្បីមានឱកាសទៅក្រេបចន្ទទឹកឃ្មុំនៅកោះសាម៉ុយ ចំនួន៤៥គូ ។ ប្រសិន បើសាច់ញាតិ ឬមិត្តភ័ក្តិរបស់លោកអ្នកមានបំណងចង់រៀបអាពាហ៍ពិពាហ៍ សូមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់សាច់ញាតិ និងមិត្តភ័ក្តិរបស់លោកអ្នក។

សូមគាំទ្រជាវស្រាបៀរអាន់ឆ័រ សម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍។ សូមទទួលយកភាពសប្បាយរីករាយពិតប្រាកដ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ ជាមួយរសជាតិស្រទន់នៃស្របៀរអាន់ឆ័រ ព្រមទាំងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅកោះសាម៉ុយ រហូតដល់៤៥គូ។

រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ!

ពិសាដោយការទទួលខុសត្រូវ៕