Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងរយៈពេល១សបា្ដហ៍ អ្នកជំងឺជាង១ម៉ឺននាក់ មកទទួលសេវាពិនិត្យ-ព្យាបាល នៅមន្ទីរពេទ្យរដ្ឋចំនួន៣ នៅរាជធានីភ្នំពេញ

14-11-2017 14:19

(ភ្នំពេញ)៖ តាមរបាយការណ៍ របស់មន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរព្រះកុសុមៈ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែវិច្ឆិកានេះ បានឲ្យដឹងថា ក្នុងរយៈពេលមួយសបា្ដហ៍ ចាប់ពីថ្ងៃទី០៤ -១១មកនេះ អ្នកជំងឺ១៦,៣១៥នាក់ បានមកទទួលសេវាពិនិត្យព្យាបាលនៅមន្ទីរពេទ្យចំនួន៣នេះ ។

ព័ត៌មានលម្អិតនៅខាងក្រោមនេះ៖

*មន្ទីរពេទ្យ មិត្ដភាពខ្មែរ-សូវៀត៖ ៦,៦៨៦នាក់

*មន្ទីរពេទ្យកុមារជាតិ៖ ៧,៧៦៥នាក់

*មន្ទីរព្រះកុសុមៈ៖ ១,៨៦៤នាក់