(ភ្នំពេញ)៖ កាន់តែសប្បាយ កាន់តែរីករាយទៀតហើយ ជាមួយនិងក្រុមហ៊ុនឆ្នោតមហាសំណាង និងពាំនាំមកនូវឈុតឆាកកំសាន្តប្លែកៗជាមួយនិងតួរសម្តែង ដែលកំពុងតែពេញនិយម ពីសំណាក់សាធារណជន គឺលោកយាយ សំ និងដើរតួរសម្តែងអំពីជីវិតពិតៗរបស់បងប្អូនបំរើការតាមយន្តហោះ។

ស្ថិតក្រោមកិច្ចសហការជាមួយនិងសាលាដុនបុសស្កូកែប ផ្នែកប្រព័ន្ឋផ្សព្វផ្សាយនឹងធ្វើការផលិតនូវឈុតកំប្លែង សប្បាយៗបែបជីវិតនិងអាជីពនៃអ្នកបំរើការតាមយន្តហោះ ថាតើដំណើរការនៃអាជីព និងជីវិតពិតប្រចាំថ្ងៃរបស់ពួកគាត់នោះយ៉ាងណា។

ធានាថាវីដេអូខ្លីនេះ និងពិតជាធ្វើឲ្យពុកម៉ែបងប្អូន ផ្ទុះសំណើចដោយមិនដឹងខ្លួន ជាមួយនិងទេពកោសល្យយ៉ាងប៉ិនប្រសព្វ របស់លោកយាយសំ ជាពិសេសជាមួយនិងស្នាដៃរបស់ប្អូនៗ ដែលជាក្រុមសិស្ស និងសិក្ខាមមកពីសាលាដុនមូស្កូកែប បានខិតខំសម្រិតសម្រាំងក្នុងការផលិតវីដេអូខ្លីនេះ។
ការបង្កើតឈុតវីដេអូខ្លីនេះឡើង គឺក្នុងបំណងដើម្បីគ្រាន់តែជាការចូលរួមបង្កើតភាពសប្បាយជូនពុកម៉ែបងប្អូនតែប៉ុណ្ណោះ គឺគ្មានគោលដៅអ្វីផ្សេងឡើយ។ ដូច្នេះសូមសំនូមពរកុំយករូបភាព ឬ វីដេអូទាំងនេះប្រើក្នុងរូបភាពផ្សេងដែលអាចប៉ះពាល់ដល់ម្ចាស់កម្មសិទ្ធិ ឬអ្នកដទៃ។

សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាណា ក្រុមហ៊ុនឆ្នោតមហាសំណាង នឹងធ្វើការបង្ហោះជាផ្លូវការ នូវវីដេអូខ្លីបែបកំប្លែង ដែលនិយាយអំពីជីវិតពិតរបស់បងប្អូន ធ្វើការបំរើការតាមយន្តហោះ នាពេលដ៏ខ្លីខាងមុខនេះ តាមរយៈគេហទំព័រ Facebook របស់ក្រុមហ៊ុន https://www.facebook.com/KTVLottery/។ 

គួររំលឹកថា ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា បានចាប់ដៃគូរសហការជាមួយសាលាបង្រៀនដុនបូស្កូកែប ក្នុងការផលិតវីដេអូបែបកំប្លែងខ្លីៗចំនួន១០ដុំថ្មីបន្ថែមទៀត ។ការសហការនេះ ក្រុមហ៊ុនឆ្នោតមហាសំណាង និងផ្តល់ឱកាសដល់សិក្ខាម និងសិស្សដែលកំពុងតែទទួលការបណ្តុះបណ្តាល និងបង្ហាត់បង្រៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងដុនបូស្កូខេត្តកែបអនុវត្តន៍ដោយផ្ទាល់ ក្នុងការផលិតជាសាច់រឿងវីដេអូបែបកំប្លែងខ្លីៗនេះ និងផ្តល់លទ្ធភាពដល់សាលា ក្នុងការយកថវិកាមួយចំនួន ពីការផលិតវីដេអូបែបកំប្លែងខ្លីៗនេះ ទិញនូវសម្ភារៈដើម្បីយកមកប្រើប្រាស់ក្នុងការបង្រៀន។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235 ៕