(ភ្នំពេញ)៖ នាយអាវុធហត្ថ មកពីទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងបញ្ជាការដ្ឋានអង្គរ័ក្ស និងកម្លាំងភេវរកម្ម នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចូលរួមសិក្ខាសាលាស្តីពី បទដ្ឋានអន្តរជាតិសម្រាប់មន្ត្រីអនុវត្តច្បាប់ និងការប្រឆាំងហិង្សាជ្រុលនិយម។
អង្គសិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដោយសហការគ្នារវាង អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហមរាជធានីភ្នំពេញ នៅ Sofitel Hotel។
សិក្ខាសាលាស្តីពី បទដ្ឋានអន្តរជាតិសម្រាប់មន្ត្រីអនុវត្តច្បាប់ និងការប្រឆាំងហឹង្សាជ្រុលនិយម មានរយៈពេល៣ថ្ងៃគឺ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងគោលបំណង ពង្រឹងពីការងារមន្ត្រីអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព លើការបំពេញតួនាទីរបស់ខ្លួន៕