(ម៉ានីល, ហ្វីលីពីន)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៥ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំម២០១៧ នាទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មេដឹកនាំប្រទេសអាស៊ានទាំង១០ បានស្នើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្តផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតនៅក្នុងប្រទេសសមាជិកអាស៊ាន ដើម្បីបន្តពង្រឹងភាពជាអ្នកដឹកនាំវ័យក្មេង និងការកសាងសមត្ថភាពយុវជន និងស្រ្តី។
ក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះការបញ្ជាក់ពីការប្តយេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការជំរុញភាពជាដៃគុយុទ្ធសាស្រ្តអាស៊ាន សហរដ្ឋអាមេរិក និងការគាំទ្ររបស់សហរដ្ឋអាមេរិក ដល់ការកសាងសហគមន៍អាស៊ាន ជាពិសេសការគាំទ្រចំពោះតួនាទីស្នូលរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់។
មេដឹកនាំអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ស្តីពីការតភ្ជាប់អាស៊ាន សហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម ដើម្បីបង្កើនទំហំសេដ្ឋកិច្ច និងបង្កើនឱកាសការងារសម្រាប់ប្រជាជន នៃតំបន់ទាំងពីរ។
កិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំនៃប្រទេសអាស៊ាន កានធ្វើការស្វាគមន៍ ចំពោះការបង្កើតមជ្ឈមណ្ឌលតភ្ជាប់អាមេរិក-អាស៊ាន នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី និងការដាក់ឲ្យដំណើរការនូវក្របខណ្ឌតភ្ជាប់អាមេរិក-អាស៊ាន តាំងពីខែកញ្ញា ឆ្នាំ២០១៦។
មេដឹកនាំអាស៊ាន អាមេរិក បានប្តេជ្ញាខ្ពស់ទៅលើការអនុវត្តផែនការសកម្មភាព ទាំងពេលបច្ចុប្បន្ននិងទៅអនាគត លើយន្តការដែលមានស្រាប់និងលើគ្រប់វេទិកាទាំងអស់។ មេដឹកនាំអាមេរិក និងអាស៊ាន បានប្តេជ្ញារួមគ្នាក្នុងការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង តាមរយះការហ៊ុព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការផ្តាច់ទំនាក់ទំនងការទូតការទូតជាមួយកូរ៉េខាងជើង។
លោកប្រធានាធិបតីអាមេរិក បានស្នើឲ្យអាស៊ានបង្កើនកិច្ចសហប្រតិបតិការលើវិស័យសេដ្ឋកិច្ច ពោលគែកាលពីឆ្នាំ២០១៦កន្លងទៅទំហំសេដ្ឋកិច្ចអាស៊ាន អាមេរិកជាង ២១១ពាន់លានដុល្លាអាមេរិក។ ជាមួយគ្នានេះប្រធានាធិបតីអាមេរិក បានសន្យានៅតែគាំទ្រនូវតួនាទីស្នូលរបស់អាស៊ាន។
ជាមួយគ្នានេះប្រមុខរដ្ខាភិបាលអាមេរិក និងអាស៊ាន បានឈានទៅអនុម័តលើសេចក្តីថ្លែងការណ៍ នៃការប្រារព្វខួបលើក ទី៤០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន អាមេរិក និងទៅដៅទៅអនាគត។
ក្នុងកិច្ចប្រជុំនេះមេដឹកនាំអាស៊ាន រួមទាំងសម្តេចតេជោ ហ៊ុន សែន សុទ្ធតែថ្លែងសុន្ទរកថា គន្លឹះទៅកាន់មេដឹកនាំអាមេរិក៕