(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅពេលនេះ មានគ្រោះអគ្គិភ័យបាននិងកំពុង ឆាបឆេះរោងចក្រកាត់ដេរសម្លៀកបំពាក់ដ៏ធំមួយកន្លែង ឈ្មោះ ម៉ាកាឡូត ហ្គាមេន ដែលមានទីតាំងស្ថិតក្នុង សួនឧស្សាហកម្មវឌ្ឍនៈ ភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសេចក្តីរាយការណ៍ករណីឆេះរោងចក្រនេះ កើតឡើងតាំងពីម៉ោងប្រមាណ៤ជាងទៀបភ្លឺ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតមកដល់ម៉ោង៧ព្រឹក អគ្គិភ័យនេះមិនទាន់រលត់នៅឡើយទេ ខណៈការខូចខាតរោងចក្រស្ទើរទាំងស្រុងទៅហើយ។
ជាមួយគ្នានេះ គេឃើញរថយន្តពន្លត់អគ្គិភ័យ របស់សមត្ថកិច្ចពន្លត់អគ្គិភ័យចំនួន២៥គ្រឿង ធ្វើប្រតិបត្តិការបាញ់ទឹកពន្លត់ ហើយចំពោះមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់មានការបញ្ជាក់នៅឡើយទេ៕