(ហ្វីលីពីន)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកានេះ បានផ្ញើសេចក្តីនឹករលឹករបស់សម្តេចចំពោះប្រជាជនខ្មែរពីប្រទេសហ្វីលីពីន ទីដែលមេដឹកនាំពិភពលោកជួបប្រជុំគ្នាថា «ចាប់តាំងពីព្រឹកមកទល់ម៉ោងនេះ គឺខ្ញុំបានចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតបានជាង១០មកហើយ»

សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook របស់សម្តេចបានសរសេរយ៉ាងដូច្នេះថា៖

«ជម្រាបសួរបងប្អូនជនរួមជាតិពីប្រទេសហ្វីលីពីន!​ តាំងពីព្រឹកព្រលឹមមកទល់ម៉ោងនេះ ៩៖២២យប់ហើយ នៅប្រទេសហ្វីលីពីន (លឿនជាងកម្ពុជា១ម៉ោង) គឺខ្ញុំនៅកំពុងបន្តចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-មេគង្គ។ ចាប់តាំងពីព្រឹកមកទល់ម៉ោងនេះ គឺខ្ញុំបានចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ឋមួយចំនួនទៀតបានជាង១០មកហើយ។

បន្ទាប់ពីកិច្ចប្រជុំកំពូលនេះទៅ គឺខ្ញុំនឹងចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-UN ដែលជាកិច្ចប្រជុំចុងក្រោយសម្រាប់ថ្ងៃទី ១៣ វិច្ឆិកា នេះ។ នៅពេលនេះខ្ញុំកំពុងកំពុងប្រជុំផង និងទទួលទានអាហារសម្រន់ជាមួយគ្នាផងដែរ។ សូមអរគុណដែលបងប្អូនបានផ្ញើសាជូនពរមកខ្ញុំតាមផេក Facebook ខ្ញុំ។

ខ្ញុំនឹករឮកមកដល់បងប្អូនជនរួមជាតិ និងសូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»