(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីខ្លឹមសារសំខាន់ៗ និងពិសេសមិនធ្លាប់មានពីមុនមក នៅចំពោះមុខប្រធានាធិបតីអាមេរិក និងមេដឹកនាំពិភពលោក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន
២៖ សម្តេចតេជោ ហ៊ុន សែន ស្នើដោយផ្ទាល់មាត់ទៅកាន់ប្រធានាធិបតីអាមេរិក ពិចារណាបង្វែរបំណុលសម័យសង្រ្គាម មកជាជំនួយសម្រាប់អភិវឌ្ឍន៍កម្ពុជា
៣៖ បញ្ជីឈ្មោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន១១៧នាក់ ដែលមេធាវីក្រសួងមហាផ្ទៃ ដាក់ជូនតុលាការកំពូល ហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ
៤៖ រុស្ស៊ី ព្រមផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា និងគាំទ្រពេញទំហឹងចំពោះចំណាត់ការទាំងឡាយ ក្នុងការរក្សាស្ថេរភាពនយោបាយ
៥៖ ស៉ីម៉ាក់រកឃើញទីតាំងគ្រាប់បែកគីមី ដែលទម្លាក់ដោយអាមរិក កើនឡើងដល់២២ទីតាំង នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង និងចំការគ្រាប់បែកចង្កោមមួយចំនួនទៀត!
៦៖ នាយករដ្ឋមន្ដ្រីស្ដីទី ប្រាប់អភិបាលរាជធានី-ខេត្តទាំង២៥ រៀបចំក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធឧបាយកលផ្ដូលរំលំរដ្ឋអំណាចស្របច្បាប់
៧៖ ថៃ បន្តអនុញ្ញាតឲ្យដឹកទំនិញឆ្លងកាត់តាមផ្លូវគោកពីប្រទេសទី៣ ចូលមកកម្ពុជា និងពីកម្ពុជា ទៅកាន់ប្រទេសទី៣ រហូតដល់កិច្ចព្រមព្រៀងថ្មីត្រូវបានចុះហត្ថលេខា
៨៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ច្រានចោលការដកស្រង់សម្ដីរបស់ កាសែត Phnom Penh Post ថា លោកអនុញ្ញាតឲ្យធ្វើបាតុកម្មដោយសន្ដិវិធី នៅថ្ងៃតុលាការកំពូលកាត់ទោសរំលាយ គណបក្សសង្គ្រោះជាតិ
៩៖ នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ព្រមព្រៀងឲ្យបោះបង្គោលព្រំដែនឲ្យបានញឹក នៅកន្លែងមានភាពសសាំញ៉ាំ
១០៖ សូមចូលរួមអបអរ! Facebook សម្តេចតេជោ ហ៊ុន សែន ទទួលបានការគាំទ្រ (Like) ជាង៩លាននាក់ ជាមួយនឹងការដោះស្រាយបញ្ហា បានយ៉ាងច្រើនជូនប្រជាពលរដ្ឋ!
១១៖ សល់តែ១៧ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ សូមម្ចាស់យានយន្ដដែលមិនទាន់មកបង់ពន្ធ ប្រញាប់ទៅបង់ឲ្យទាន់ពេលវេលាកំណត់ ជៀងវាងរងការពិន័យទ្វេដង!
* ព័ត៌មានអន្តរជាតិ (World News)
១៖ លោក ត្រាំ និងលោក ឌូតឺតេ «ជួបគ្នាជាផ្លូវការនៅហ្វីលីពីន» និងឆ្លៀតលើកឡើងពីសង្គ្រាមគ្រឿងញៀន ព្រមទាំងសិទ្ធិមនុស្ស!
២៖ ប្រទេសចិន និងវៀតណាម «ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ» ខណៈលោក ស៊ី ជិនពីង ធ្វើទស្សនកិច្ចនៅហាណូយ!
៣៖ រដ្ឋាភិបាលតួកគី «នៅតែរឹងទទឹង ទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី» ទោះបីជាអង្គការ NATO និងអាមេរិក គំរាមនឹងដាក់ទណ្ឌកម្ម
៤៖ អតីតមន្ត្រីសន្តិសុខជាតិអាមេរិក «លួចទទួលសំណូកពីរដ្ឋាភិបាលតួកគី» ដើម្បីចាត់ការលើបុព្វជិត Gulen ដែលកំពុងរស់នៅអាមេរិក!
៥៖ ពួកឧទ្ទាមយេម៉ែន «ព្រមានបាញ់ពន្លិចនាវាចម្បាំង-ដឹកប្រេង របស់អារ៉ាប៊ីសាអូឌីត» បើសិនជាប្រទេសនេះ ៕