(ព្រះសីហនុ)៖ លោក ឈឹម សារឿន អាយុ៦០ឆ្នាំ មានតួនាទីជាសមាជិកគណៈកម្មាធិការប្រតិបត្តិស្រុកព្រៃនប់ ខេត្តព្រះសីហនុ គណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ឈឹម សារឿន បានសរសេក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា ដោយមើលឃើញអំពើក្បត់របស់លោក កឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញប្រទេសជាតិ ទើបលោកសម្រេចចិត្តសុំចូលជា សមាជិកគណបក្យប្រជាជន។
លោក ឈឹម សារឿន បានបញ្ជាក់ថា «ក្រោយពីបានដឹងតារយៈវីដេអូឃ្លីប ពីបណ្តាញសារព័ត៌មាន CBN ប្រទេសអូស្ត្រាលីរួចមក ខ្ញុំបាទយល់ឃើញថា លោក កឹម សុខា កំពុងដឹកនាំអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិ ក្នុងនោះមានទាំងខ្ញុំផងដែរ បាននិងកំពុងរុញច្រានប្រទេសកម្ពុជា ឈានទៅរកសង្គ្រោមផ្ទៃក្នុង សារជាថ្មីម្តងទៀត ដោយយុទ្ធសាស្ត្រដបិវត្តន៍ពណ៌ តាមគម្រូអតីតយូហ្គោលស្លាវី និងបណ្តាប្រទេសមួយចំនួននៅមជ្ឈឹមបូព៌ា បន្ទាប់ពីប្រទេសជាតិ និងប្រជាជនកំពុងរីករាយ ក្នុងជីវភាពរស់នៅប្រកបដោយភាពថ្លៃថ្នូរ ក្រោមម្លប់នៃសន្តិភាពដែលបានមកដោយលំបាកក្រោម នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ចប់ទាំងស្រុង នូវសង្គ្រាមរ៉ាំរ៉ៃជាងបីទស្សវត្សរ៍ ដ៏សែនឈឺចាប់ ដែលបន្សល់ទុកពីអ្នកជំនាន់មុខ»។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)