Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេច ទៀ បាញ់ ដឹកនាំគណៈប្រតិភូ អញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌ UN នៅកាណាដា ក្រោមការទទួលដំណើរពីបងប្អូន អណិកជនខ្មែរយ៉ាងកក់ក្តៅ

13-11-2017 18:01

(វែនគូវឺ, កាណាដា)៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅទីក្រុងវែនគូវឺ ប្រទេសកាណាដា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងសមាជិកប្រតិភូទាំងអស់ បានអញ្ជើញទៅដល់ព្រលានយន្តហោះទីក្រុងវែនគូវឺ ប្រទេសកាណាដា ដោយបានទទួលការស្វាគមន៍ពីលោក ទុយ រី ឯកអគ្គរាជទូតតំណាង អចិន្ត្រៃយ៍ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងមានការមកទទួលស្វាគមន៍ពីយ៉ាងរាក់ទាក់ ពីបងប្អូនអណិកជនខ្មែរ ជាសមាជិក សមាជិកា គណបក្សប្រជាជានកម្ពុជារស់នៅទីក្រុងវែនគូវឺ ប្រទេសកាណាដាយ៉ាងច្រើនកុះករ។

ក្នុងពិធីទទួលស្វាគមន៍សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកជំទាវ នាឪកាសនោះ បានប្រព្រឹត្តិទៅក្នុងមនោសញ្ចេតនានឹករលឹក គោរពស្រឡាញ់រាប់អាន រាក់ទាក់ ក្នុងនាមជាបងប្អូនខ្មែរតែមួយ។

សូមបញ្ជាក់ថា សម្តេចពិជ័យសេនា ទៀ បាញ់ បានចាកចេញពីកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីទៅធ្វើទស្សនកិច្ចជាផ្លូវការ និងចូលរួមក្នងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌ័អង្គការសហប្រជាជាតិនៅទីក្រុងវែនគូវឺ ប្រទេសកាណាដា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧៕