(ភ្នំពេញ)៖ ក្នុងវិញ្ញាសារ National Costume ឬឈុតតំណាងជាតិ ត្រូវបានប្រកួតកាលពីពេលប៉ុន្មានថ្ងៃមុននេះ ហើយក៏បានបង្ហាញនៅក្នុងប្រាសាទអង្គរវត្តផងដែរ។
ចំពោះបវរកញ្ញាខ្មែរយើង ក៏បានបង្ហាញឈុតតំណាងជាតិខ្មែរផងដែរ គឺឈុត អប្សរចតុមុខ ហើយក៏ទទួលបានការគាំទ្រខ្លាំងផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Global 2017 ដែលមានបវរកញ្ញាចូលរួមប្រកួតសរុបចំនួន៦០រូប មកពី៦០ប្រទេសផ្សេងគ្នានោះ ទទួលបានការឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្រាបៀរ Ganzberg ហើយការប្រកួតផ្តាច់ព្រ័ត្រនឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕