(ម៉ានីល, ហ្វីលីពីន)៖ នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញារួមគ្នាធ្វើឲ្យការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងបីមានទំហំកាន់តែខ្ពស់ថែមទៀត។ ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ថងលួន ស៊ីស៊ូលីត និងលោក ង្វៀន ស៊ុនហ្វុក នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មុននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីនៃប្រទេស CLV ក៏បានពិភាក្សាពីការពង្រឹង និងរិតចំណមិត្តភាព សហប្រតិបត្តិការឲ្យកាន់តែល្អប្រសើឡើង និងដើម្បីជំរុញការបោះបង្គោលព្រំដែនឲ្យបានចប់ឆាប់ៗ ដើម្បីកែប្រែតំបន់ព្រំដែនឲ្យក្លាយជាតំបន់សន្តិភាព និងសហប្រតិបត្តិការពាណិជ្ជកម្ម ដែលនឹងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង៕