សូមទស្សនា សម្រស់បវរកញ្ញា Miss Global 2017 ក្នុងទឹកដីប្រាសាទសំបូរព្រៃគុកទាំងអស់គ្នា!
13-11-2017 14:56
(ភ្នំពេញ)៖ ពិតជាមានកិត្តិយសមែន! អភិបាលខេត្តកំពង់ធំ អញ្ចើញមកទទួល Miss Global ដល់ប្រាសាទសំបូរព្រៃគុកតែម្តង បន្ទាប់ពីត្រលប់មកពីខេត្តសៀមរាប ដែលជាទឹកដីប្រវត្តិសាស្ត្រដ៏អស្ចារ្យ នៃព្រះរាជាណាចក្រកម្ពុជារួចមក នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ។
បវរកញ្ញា Miss Global 2017 និងក្រុមការងារ បានធ្វើដំណើរទៅបង្អួតសម្រស់នៅខេត្តកំពង់ធំវិញម្តង ដែលក្នុងដំណើរមកកាន់ខេត្តកំពង់ធំនេះ គេបានឃើញ លោកសុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ រួមដំណើរជាមួយក្រុមការងារ បានអញ្ចើញមកទទួលស្វាមគមន៍ Miss Global ទាំង៦០រូបនៅប្រាសាទសំបូរព្រៃគុកតែម្តង ព្រមទាំងមានការទទួលទានអាហារជុំគ្នា ការរាំរបាំប្រពៃណីកម្សាន្ត និងធ្វើការទស្សនាប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ៕