(ភ្នំពេញ)៖ ដើម្បីអបអរសាទរបុរី ប៉េង ហួត គ្រុប ទើបតែ ទទួលបានពានរង្វាន់ ចំនួន ៣ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី ប្រចាំឆ្នាំ២០១៧ នៅប្រទេសសិង្ហបុរី។ បុរី ប៉េង ហួត គ្រុប សូមផ្តល់ជូនឱកាសពិសេស ជូនដល់អតិថិជន ដោយមានប្រាក់កក់ត្រឹមតែ ៥០០០ដុល្លារ តែប៉ុណ្ណោះ នឹងទទួលបានគេហដ្ឋានដ៏ល្អប្រណិត ហើយអាចចូលមករស់នៅបានភ្លាមៗ ជាមួយនឹងជម្រើសជាច្រើនគម្រោងដែលស្ថិតនៅទីតាំងផ្សេងៗគ្នា ដោយអាចធ្វើការបង់រំលស់រហូតដល់ ១៧ឆ្នាំ។

គេហដ្ឋានក្នុងគម្រោងបុរី ប៉េង ហួត គ្រុប សាងសង់ឡើងដោយ ភាពច្នៃប្រឌិតថ្មី ប្រកបដោយគុណភាពខ្ពស់ និងសោភណ្ឌភាព ដែលរួមមាន វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះល្វែង និង ហ្សបហោស៍ សក្តិ័សមបំផុត សម្រាប់គ្រួសារទាន់សម័យ រស់នៅប្រកបដោយសុភមង្គល។

គម្រោងបុរី ប៉េង ហួត គ្រុបដែលមានទីតាំងស្ថិតនៅតំបន់ប្រកបដោយសក្តានុពលទាំងការរស់នៅ និងការធ្វើអាជីវកម្ម បានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ធំទូលាយ នឹងភាពសម្បូរបែបជាច្រើន នៅជុំវិញគម្រោង រួមមាន សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ ក្លឹបហាត់វាយកូនហ្គោល កីឡដ្ឋាន ផ្សារទំនើប អាងហែលទឹក និងសាលសន្និសីទ រីឯសក្តានុពលនៅក្រៅគម្រោងវិញក៏មាន ធនាគារ មន្ទីរពេទ្យ ភោជនីយដ្ឋាន ផ្សារសហគមន៍ និង សាលារៀន ដែលជាភាពងាយស្រួលបំផុតក្នុងការរស់នៅ។

ភាពល្អឥតខ្ចោះនេះគឺមានតែនៅគម្រោង បុរី ប៉េង ហួត គ្រុបតែប៉ុណ្ណោះ ព្រមជាមួយនឹងការផ្តល់ជូនយ៉ាងពិសេសដល់អតិថិជនដែលជឿជាក់លើគុណភាព និងប្រណិតភាពនៃគម្រោងបុរី ប៉េង ហួតគ្រូបយើង។ ឱកាសទទួលបានគេហដ្ឋានទំនើបទាន់សម័យមកដល់ហើយ សូមធ្វើការទាក់ទងមកកាន់ការិយាល័យលក់របស់បុរី ប៉េង ហួតគ្រុបក្នុងពេលឥលូវនេះ ដើម្បីទទួលបានប្រូម៉ូសិនពិសេស ព្រោះចំនួនផ្ទះមានកំណត់។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ015 90 6789, Email: [email protected]ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth​ បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!