(ព្រៃវែង)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះលោក យឹម យូគង់ ត្រូវបានប្រកាសឲ្យចូលកាន់មុខដំណែង ជាអភិបាលស្រុកស៊ីធរកណ្តាល ជំនួសលោក ម៉ននី បណ្ឌិត ដែលផ្ទេរភារកិច្ចទៅបំរើ ការងារនៅសាលាខេត្តព្រៃវែង និងលោកស្រី វន់ ពៅ ជាអភិបាលរងស្រុក។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោក ស្បោង សារ៉ាត់ និងលោក ជា សុមេធី បានណែនាំដល់លោកអភិបាល អភិបាលងស្រុកទាំង២រូបត្រូវ
ទី១៖ គោរព និងអនុវត្តន៍តាមគោលការណ៍ នៃការចាត់តាំងរបស់ថ្នាក់ដឹកនាំឲ្យបានជាដាច់ខាត
ទី២៖ គោរពនិងប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពផ្ទៃក្នុង ក្នុងគណៈអភិបាលស្រុកឲ្យបានរឹងមាំជារៀងរហូត
ទី៣៖ ខិតខំសម្របសម្រួលការដឹកនាំ ការិយាល័យ អង្គភាព រដ្ឋបាលឃុំ ជាពិសេសគឺក្នុងជួរគណៈបញ្ជាការឯកភាព រដ្ឋបាលស្រុក ដើម្បីប្រសិទ្ធិភាពនៃការការពាសន្តិសុខសណ្តាប់ធ្នាប់ និងការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ
ទី៤៖ ខិតខំពុះពារបូជា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីចូលរួមសហការ បំពេញភារកិច្ចដែបានប្រគល់ជូនប្រកបដោយ ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់បំផុត
ទី៥៖ រួមចំណែកយ៉ាងសកម្ម ក្លៀវក្លាបំផុតក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថភាព
ទី៦៖ ប្រកាន់ខ្ជាប់នៅគុណធម៌របស់អ្នកដឹកនាំឲ្យបានជាប្រចាំ និងគោរពអោយបាននូវទស្សនៈទានមួយជាធំ គឺអ្វីៗយក សមូហភាពជាធំ
ទី៧៖ លើកកម្ពស់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការណ៍ឲ្យបានល្អប្រសើរជាមួយអង្គការដៃគូរ វិនិយោគនានាធ្វើ យ៉ាងណាឲ្យដំណើការវិនិយោគមូលដ្ឋានភូមិ ឃុំទទួលបានជោគជ័យ ខិតខំខំបំរើនិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានឲ្យបានល្អ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់មកលើយើង, បន្តខិតខំប្រឹងប្រែងរក្សាការពារសន្តិសុខ សុវត្ថិភាព ជូបប្រជាពលរដ្ឋជាពិសេសអនុវត្តគោនយោបាយភូមិឃុំ មានសុវត្ថិភាពឲ្យបានល្អ ក្នុងនោះត្រូវបង្រ្កាបនូវរាល់ បទល្មើស នានានៅក្នុងដែនសមត្ថកិច្ខរបស់ខ្លួនឲ្យអស់។
លោកក៏បានណែនាំឲ្យអភិបាលស្រុក អភិបាលរងថ្មី ត្រូវសហការជាមួយរដ្ឋបាលជលផលបង្រាបបទល្មើសនេសាទ នៅក្នុងស្រុកឲ្យបាន គ្រប់គ្រងដីរបស់រដ្ឋដែលនៅសេសសល់ឲ្យបាន សហការណ៍ជាមួយ មន្ទីរវប្បធម៌ និងវិចិត្ត្រសិល្បៈ ក្នុងការគ្រប់គ្រងព្រះសាទព្រៃដើមស្រុក ដែលជាសម្បត្តិវប្បធម៌របស់ជាតិឲ្យបាននៅគង់វង្ស៕