(កំពង់ធំ)៖ ដោយមានការសម្របសម្រួល ពីព្រះរាជអជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបបទល្មើសដឹកឈើ ខុសច្បាប់មួយ នៅចំណុចភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានឃាត់រថយន្តកែច្នៃ ១គ្រឿង និងអ្នកបើកបរ ១នាក់ ឈើក្តារបន្ទះចំនួន ៥៥០សន្លឹក ស្មើ ៨.៨ម៉ែត្រគួប។
ភ្នាក់ងារព័ត៌ Fresh News បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ លុះព្រឹកថ្ងៃទី១២ ខែវិច្ឆិកា កម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតិវិធី ប្រគល់ទាំងអ្នកបើកបរ រថយន្តដឹកឈើ និងឈើទាំងអស់ជូនផ្នែករដ្ឋបាល ព្រៃឈើចាត់ការបន្ត៕