(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន៤១៦នាក់ ដែលបានចាកចេញពីគណបក្សសង្គ្រោះជាតិ ហើយមកសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ថ្លែងក្នុងឱកាសនោះ លោក ស សុខា លើកឡើងពីស្ថានភាពនយោបាយនៅបរទេស ដើម្បីជម្រាបជូនសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា ឲ្យយល់កាន់តែច្បាស់ ហើយកុំឲ្យចាញ់បោកការឃោសនារបស់ក្រុមបក្សជាតិមួយចំនួន។
បន្ថែមពីនេះ តំណាងរាស្ដ្រមណ្ឌលព្រៃវែង ក៏បានប្រាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានបក្ស និងជានាយករដ្ឋមន្ដ្រី។
ជាមួយគ្នានោះ លោក ស សុខា ក៏បានប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិកថ្មី របស់គណបក្សសង្គ្រោះជាតិ ដែលបានមកសុំរួមរស់ ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា៕