(ហ្វីលីពីន)៖ នៅព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួមពិធីជប់លៀងពិសេស (Gala Dinner) ដើម្បីអបអរខួបលើកទី៥០ របស់អាស៊ាន ដែលរៀបចំឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

នៅក្នុងពិធីនោះសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំសំខាន់ៗរបស់ពិភពលោកជាច្រើនរូប។ រូបភាពជាច្រើនសន្លឹកនេះបង្ហាញពីទំនាក់ទំនងស្និទ្ធរមួតរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតី ដូណាល់ ត្រាំ និងបណ្តាមេដឹកនាំដទៃទៀត ខុសពីអ្វីដែលមនុស្សមួយចំនួនលើកឡើង។ សូមទស្សនារូបភាពដូចខាងក្រោម៖