(ស្វាយរៀង)៖ លោក លឹម សៀងហេង អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រៃអង្គុញ តំណាងនាយឧត្តមសេនីយ៍ ជ័យ សុន អនុប្រធានក្រុមការងារចុះជួយក្រុងបាវិត និងជាប្រធានក្រុមការងារចុះជួយ សង្កាត់ព្រៃអង្គុញ បានចុះជួបសំណេះសំណាលជាមួយក្រុមកីឡាករ បាល់ទាត់ប្រចាំភូមិកំពោតជ្រូក និងភូមិព្រៃទប់ ស្ថិតនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក លឹម សៀងហេង បានលើកឡើងថា កីឡានាំមកនូវសុខភាពល្អ នឹងបានបង្កើតភាពស្និតស្នាលជាមួយគ្នា ហើយដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនោះ វិស័យកីឡាគ្រប់ប្រភេទត្រូវបានរីកដុះដាលឡើង ជាពិសេសកីឡាបាល់ទាត់។
អនុប្រធានក្រុមការងាររូបនេះ ក៏បានធ្វើការជម្រុញដល់យុវជនទាំងអស់ ត្រូវនាំគ្នាលេងកីឡាដើម្បីសុខភាពរឹងមាំ ប៉ុន្តែកុំភ្លេចការសិក្សា និងជៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចសុខភាព និងបំផ្លាញអនាគតផងដែរ។
ក្នុងពិធីនោះដែរ លោក លឹម សៀងហេង បានជួយឧបត្ថមដល់ ក្រុមកីឡាសាលាក្រុងបាវិត អាវកីឡា២១កំប្លេរ បាល់០២, ក្រុមកីឡាភូមិកំពោតជ្រូក អាវកីឡា ២១កំប្លេរ បាល់ចំនួន០២ និងថវិកា ២០០,០០០រៀល, ក្រុមកីឡាភូមិព្រៃទប់ អាវកីឡា ២១កំប្លេរ បាល់ចំនួន០២ និងថវិកា៤០,០០០រៀល, វិទ្យាល័យជីភូ សំណាញ់បាល់០១ បាល់ទាត់០២ និងថវិកា២០,០០០រៀល, ប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ថវិកា២០០,០០០រៀល សរុបទាំងសម្ភារៈ និងថវិកាទាំងអស់ ចំនួន៥លានរៀល ក្នុងនោះថវិកា នាយឧត្តមសេនីយ៍ ជ័យ សុន ចំនួន២លានរៀល៕