(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ស្អែកនេះ នឹងងរៀបចំពិធីប្រកាស់តែងតាំងអភិបាលរងខេត្តមណ្ឌលគិរីថ្មី ជំនួសអភិបាលរងខេត្តចាស់ ដែលត្រូវចូលនិវត្តន៍។
មន្រ្តីសាលាខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា លោកស្រី វិន ស៊ីធួន ប្រធានការិយាល័យគណនេយ្យ នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី ត្រូវបានប្រកាស់តែងតាំង ជាផ្លូវការជាអភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃស្អែក ជំនួសលោកស្រី អាយ ស៊ីសុគន្ធារី ដែលត្រូវចូលនិវត្តន៍។
ពីធីប្រកាសតែងតាំងនាថ្ងៃស្អែកនេះ នឹងធ្វើឡើងក្រោមវត្តមានលោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបផងដែរ ក្នុងនោះក៏មានវត្តមានពីលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងប្រធានក្រុមប្រឹក្សាខេត្តទៀតផង៕