(ភ្នំពេញ)៖ គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី១ រហូតមកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៃយុទ្ធការប្រឆាំងគ្រឿងញៀនលើកទី២នេះ កម្លាំងមន្ត្រីអនុវត្តន៍ច្បាប់បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន៧០៩១ករណី ឃាត់មនុស្ស១៥៦១៧នាក់ (ស្រី១៤១៧នាក់) ដកហូតសារធាតុញៀនគ្រប់ប្រភេទ បានចំនួនជាង១៦២គីឡូក្រាម និង៣៨៥កញ្ចប់។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋាន យុទ្ធការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែល Fresh News ទទួលបាននៅថ្ងៃទី១២ ខែវិច្ឆិកានេះ។

របាយការណ៍បានឲ្យដឹងថា យុទ្ធនាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសលើកទី១ រយៈពេល៦ខែ ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧៖

1៖ បង្ក្រាបបានសរុប៤៣៣១ករណី ឃាត់មនុស្ស៩៦៩៤នាក់ (ស្រី៩៥១នាក់) ក្នុងនោះជនរទេស១៣៩នាក់ (ស្រី៤១នាក់) ៩សញ្ជាតិ

* ករណីជួញដូរ រក្សាទុក កែឆ្នៃ ដាំដុះ ២៨២១ករណី ឃាត់៤៩៤៣នាក់ (ស្រី៦៣៥នាក់)
* ករណីប្រើប្រាស់១៥១០ករណី ឃាត់ ៤៧៥១នាក់ (ស្រី៣១៦នាក់)
2៖ អនុវត្ដដីកា៖ ១២៦ដីកា ឃាត់១២៣នាក់ (ស្រី១៥នាក់)
3៖ ចាប់យកវត្ថុតាង៖
* សារធាតុញៀនគ្រប់ប្រភេទជាង១១៩គីឡូក្រាម
* កញ្ឆាក្រៀមជាង១៣គីឡូក្រាម និងជាង១៤ម៉ឺនដើម
* សម្ភារៈ រថយន្ដ៥៤គ្រឿង ម៉ូតូ ៩៦២គ្រឿង ទូរស័ព្ទ ២៩៥៣គ្រឿង ជញ្ជីង ១៩២គ្រឿង អាវុធខ្លី៤ដើម អាវុធវែង៩ដើម
* ចលនៈ និងអចលនទ្រព្យ ស្នើសុំបង្កក ២ករណី ចំនួន៨កន្លែង។

របាយការណ៍បន្តថា លទ្ឋផលអនុវត្តន៍ច្បាប់ក្នុងយុទ្ធនាការលើកទី២ ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១១ ខែវិច្ឆកា ឆ្នាំ ២០១៧៖

1៖ បង្ក្រាបសរុប២៧៦០ករណី ឃាត់មនុស្ស៥៩២៣នាក់ (ស្រី៤៦៦នាក់) ក្នុងនោះជនរទេស៨៩នាក់ (ស្រី១៦នាក់) ១០សញ្ជាតិ៖
* ករណីជួញដូរ រក្សាទុក កែឆ្នៃ ដាំដុះ ១៨២៤ករណី ឃាត់៣៣៩០នាក់ (ស្រី៣៥៧នាក់)
* ប្រើប្រាស់ ៩៣៦ករណី ឃាត់២៥៣៣នាក់ (ស្រី១០៩នាក់)
2៖​ អនុវត្ដដីកា៖ ១២៧ដីកា ឃាត់១២៤នាក់ (ស្រី១០នាក់)
3៖​ ចាប់យកវត្ថុតាងះ
* សារធាតុញៀនគ្រប់ប្រភេទជាង៤២គីឡូក្រាម និង៣៨៥កញ្ចប់
* កញ្ឆាក្រៀមជាង៧៣គីឡូក្រាម និង ៩៣៩២២ដើម
* សម្ភារៈ៖ រថយន្ដ១៩គ្រឿង ម៉ូតូ ៨៤០គ្រឿង ទូរស័ព្ទ២១៥២គ្រឿង ជញ្ជីង១២៣គ្រឿង អាវុធខ្លី៣ដើម អាវុធវែង៤ដើម
* ចលនៈនិងអចលនៈទ្រព្យ ស្នើសុំបង្កក ២ករណី ចំនួន ៥កន្លែង ៕