Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃនេះ អនុប្រធានគណបក្សខេត្ត មេឃុំ ចៅសង្កាត់ ចៅសង្កាត់រង ​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ​ចំនួន១៦នាក់ថ្មីទៀត​របស់ CNRP ប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយ CPP

11-11-2017 23:21

(ភ្នំពេញ)៖ ពេញមួយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតពីអនុប្រធានគណបក្សខេត្ត មេឃុំ ​ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ​ចំនួន១៦នាក់ថ្មីទៀត ដែលបានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះពួកគាត់មិនចង់គាំទ្រលោក កឹម សុខា មេបក្សក្បត់ជាតិតទៅទៀត។

បើរាប់ទាំងអនុប្រធានគណបក្សខេត្ត មេឃុំ ​ចៅសង្កាត់ សង្កាត់រង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំង១៦នាក់ខាងលើ គិតមកដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប១៣១នាក់ហើយ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវ តាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូន សមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)៖