(ភ្នំពេញ)៖ នៅក្នុងកម្មវិធីថ្មីបែបកំសាន្តរបស់ Fresh News TV នាថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ (ផ្សាយផ្ទាល់៧-៨យប់) តារាសម្ដែង និងជាតារាម៉ូដែល ញញឹមមានមន្តស្នេហ៍ សម្បុរស្រអែមស្រស់ សារាយ សក្ខណា បន្ទាប់ពីមានភាពជោគជ័យទាំងសិល្បៈ និងគ្រួសារមក ទស្សនិកជនសង្កេតឃើញថា នាងកំពុងតែក្ដោបក្ដាប់ទីផ្សារសិល្បៈបានយ៉ាងច្រើន បើទោះបីជានាងចេញចូលស្រុកក្រៅញឹកញាប់ក៏ដោយ ព្រោះទាំងដើរបង្ហាញម៉ូត សម្ដែងរឿង ថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុនធំៗ គឺនាងទទួលបានទាំងអស់។ យ៉ាងណាមិញ ទស្សនិកជនមិនដឹងទេថា ទំរាំតែឈានមកដល់ពេលនេះ តើអ្នកម្ដាយរូបស្រស់ម្នាក់នេះ មានភាពតស៊ូក្នុងជីវិតយ៉ាងណាទៅ? ហើយតើជិវិតរបស់នាង មុនរៀបអាពាហ៌ពិពាហ៌ និងក្រោយអាពាហ៌ពិពាហ៌ មានស្ថានភាពយ៉ាងណានោះ សារាយ សក្ខណា នឹងចូលខ្លួនមកបកស្រាយ ឲ្យទស្សនិកជនបានជ្រាប តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ៕

ទស្សនាវិដេអូកិច្ចសម្ភាសន៍៖