(ភ្នំពេញ)៖ ស្រាបៀរអង្គរ ដែលជាស្រាបៀរមានអ្នកនិយមចូលចិត្តច្រើនជាងគេបំផុតនៅកម្ពុជា បានសហការជាមួយក្លឹបបាល់ទាត់ល្បីបំផុតមួយ នៅអាឡឺម៉ង់ ដើម្បីផ្តល់នូវបទពិសោធន៍ទស្សនា ការប្រកួតដ៏អស្ចារ្យ ដល់អ្នកគាំទ្របាល់ទាត់នៅកម្ពុជា។
ស្រាបៀរអង្គរ ជាដៃគូឧបត្ថម្ភប្រចាំតំបន់មួយរបស់ក្លឹបបាល់ទាត់ Borussia Dortmund ហើយដៃគូទាំងពីរនេះ នឹងរៀបចំព្រឹត្តិការណ៍នៅតាមទីតាំងជាច្រើនកន្លែងក្នុងប្រទេស ដើម្បីផ្តល់ឱកាស ឲ្យអ្នកគាំទ្របាល់ទាត់នៅកម្ពុជា បានឈ្នះសំបុត្រទៅទស្សនាការប្រកួតផ្ទាល់(បែបVIP) នៅប្រទេសអាឡឺម៉ង់នាពហុកីឡាដ្ឋាន Signal Iduna Park ។
អ្នកគាំទ្របាល់ទាត់ នឹងមានឱកាសឈ្នះសំបុត្រទស្សនាផ្ទាល់ ការប្រកួតក្របខណ្ខ Bundesliga របស់អាឡឺម៉ង់នៅទីលានប្រកួតល្បីបំផុតមួយនៅអ៊ឺរ៉ុប ដោយគ្រាន់តែទិញស្រាបៀរអង្គរ១២ដប ឬកំប៉ុង នៅក្នុងកម្មវិធី Dortmund Nights ដែលនឹងត្រូររៀបចំឡើងនៅ ភ្នំពេញ សៀបមរាប និងក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី៨ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ បន្ថែមពីលើនេះ អ្នកឈ្នះសំបុត្រទស្សនាផ្ទាល់ ក៏នឹងទទួលបានឱកាសជួបរាក់ទាក់ជាមួយកីឡាករល្បីៗបំផុត នៅអាឡឺម៉ង់ទៀតផង។ ទាំងនេះ ជាឱកាសមួយ ដែលកម្រនឹងរកបាន ហើយក៏ជាឱកាសមួយ ដែលហ្វែនបាល់ទាត់គ្រប់រូប ស្រម៉ៃចង់បានផងដែរ ជាការពិតណាស់បា្រក់មិនទិញបទពិសោធន៍ដ៏អស្ចារ្យដែលអ្នកគាំទ្រប្រឹងប្រែងដើម្បីជួបពួកគាត់។ ជាងនេះទៅទៀត នៅក្នុងកម្មវិធី Dortmund Nights នេះអ្នកចូលរួមទាំងអស់ក៏អាចចូលរួមលេងហ្គេមកំសាន្តសប្បាយៗ ដើម្បីឈ្នះសម្ភារៈកីឡារបស់ក្លឹប Dortmund ផងដែរ។
លោក អុង គីកុង ចាងហ្វាងផ្នែកលក់ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវបានឲ្យដឹងថា «យើងចង់ឲ្យអ្នកគាំទ្រស្រាបៀរអង្គរទាំងអស់ មានទំនាក់ទំនងកាន់តែជិតស្និទជាមួយយើង ក៏ដូចជាជាមួយយុទ្ធនាការនេះ ហើយពួកគេក៏នឹងទទួលបានភាពរីករាយ និងភាពភ្ញាក់ផ្អើល ក្នុងការអង្គុយទស្សនា ក្រុមដែលពួកគេចូលចិត្ត ប្រកួតនៅកៅអី VIP នៅក្របខណ្ឌ Bundesliga» ។
លោក គី កុង បានបន្ថែមទៀតថា «យើងមានមោទនភាព ក្នុងការចាប់ដៃគូជាមួយ Borussia Dortmund ជាពិសេស គឺការផ្តល់រង្វាន់លើកទឹកចិត្តទៅឲ្យអ្នកគាំទ្រ តាមរយៈការផ្តល់ឱកាស ឲ្យពួកគេទទួលបានភាពរីករាយជាមួយស្រាបៀរអង្គរ មិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅក្រៅប្រទេស ពោលគឺប្រទេសអាឡឺម៉ងនេះតែម្តង»។
ស្រាបៀរអង្គរ ក៏បានផ្តល់ឱកាសដល់អ្នកគាំទ្របាល់ទាត់ បានឃើញដោយផ្ទាល់ភ្នែក និងថតរូបស៊ែលហ្វី ជាមួយពានរង្វាន់បាល់ទាត់របស់អាឡឺម៉ង់ ដែលនឹងបង្ហាញវត្តមាននៅភោជនីយដ្ឋាន «កន្លែងចាស់» នៅភ្នំពេញ នៅថ្ងៃទី៩ ខែវិច្ឆិកា និងហាង វិថីសាច់អាំង នៅថ្ងៃទី១០ ខែវិច្ឆិកានេះ។
កាន់តែពិសេសជាងនេះទៅទៀត អ្នកគាំទ្របាល់ទាត់ថែមទាំងមានឱកាសឈ្នះអាវកីឡារបស់ស្រាបៀរអង្គរជាច្រើនប្រភេទ ដោយគ្រាន់តែទិញស្រាបៀរអង្គរ ១២ដបឬកំប៉ុង។ កម្មវិធីនេះនឹងមាននៅតាមហាងអាហារភោជនីយដ្ឋាន បៀរហ្កាឌិន នៅទូទាំងប្រទេស។
កម្មវិធី Dortmund Nights របស់ស្រាបៀរអង្គរ នឹងចាប់ផ្តើមពីថ្ងៃទី៨ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមហាងមួយចំនួនក្នុងរាជធានីភ្នំពេញ សៀមរាប និង ក្រុងព្រះសីហនុ។ សម្រាប់ព័ត៌មានលម្អិតអំពីឈ្មោះ និងទីតាំងហាង សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ស្រាបៀរអង្គរ www.facebook.com/AngkorBeerofficial ៕