(ភ្នំពេញ)៖ លោក ដួង សុភា ស្ថាបនិកហាងកាហ្វេ Doilor Coffee បានឲ្យដឹងថា រយៈពេល៥ឆ្នាំទៀតការវិនិយោគលើហាងកាហ្វេ នឹងរីកដុះដាលច្រើន ក្នុងប្រទេសកម្ពុជា ព្រោះបច្ចុប្បន្ននេះ ប្រជាពលរដ្ឋទាំងចាស់ក្មេង បាននិយមទទួលទានកាហ្វេច្រើន។
លោកថា ការទទួលទានកាហ្វេនេះ បានផ្ដល់សារៈប្រយោជន៍ដូចជា បំបាត់ភាពតានតឹង កាត់បន្ថយការងងុយគេង និងមានអារម្មណ៍ស្រស់ស្រាយ ក្នុងការបន្ដការងារ ឬការសិក្សា។
ថ្លែងក្នុងកម្មវិធីសម្ភោធហាងកាហ្វេ Doilor Coffee មជ្ឈមណ្ឌថែទាំរថយន្ដ Alex Car wash និង Alex Snooker នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះលោក ដួង សុភា បានថ្លែងឲ្យដឹងថា នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត នឹងមានការរីកដុះដាលច្រើន ក្នុងការបើកហាងកាហ្វេ ព្រោះថាប្រជាពលរដ្ឋឥឡូវនិយមចូលចិត្តទទួលទាន កាហ្វេនាពេលព្រឹកព្រលឹម និងចូលចិត្តធ្វើការងារ ឬជួបជុំក្នុងហាងកាហ្វេ មិនមែនតែអ្នកធ្វើការទេដែលនិយម សម្បីតែសិស្សានុសិស្សភាគច្រើន ក៏និយមផងដែរ។
លោកបន្ថែមទៀតថា ហាងកាហ្វេ Doilor Coffee បានផ្ដល់ភាពងាយស្រួល ដល់អតិថិជនជាច្រើន ព្រោះថាក្រៅពីញាំកាហ្វេដ៏ឆ្ញាញ់ អតិថិជនក៏អាចចូលមករកសេវាលាងរថយន្ដ ឬលេងកីឡា Snooker។ មានន័យថាអតិថិជនទាំងអស់អាចញាំ កាហ្វេបណ្ដើរធ្វើការបណ្ដើរ និងលាងរថយន្ដបានទៀតផង។ មួយវិញទៀតប្រសិនបើអតិថិនធុញថប់ អាចចូលទៅលើកីឡា Snooker បំបាត់ភាពអផ្សុកផងដែរ។
លោកបន្ដទៀថា ទោះបីជាកម្ពុជាមានហាងកាហ្វេម៉ាកល្បីៗជាច្រើនក៏ពិតមែនតែកាហ្វេ Doilor នៅតែមានយុទ្ធសាស្រ្ដល្អ ក្នុងការទាក់ទាញអតិថិជន ព្រោះនៅទីនេះមានសេវាកម្មល្អរួសរាយរាក់ទាក់ ការច្នៃម៉ូដហាងទាក់ទាញ រួមជាមួយនឹងរស់ជាតិកាហ្វេដ៏ឆ្ងាញពិសារផងដែរ។
លោកបញ្ជាក់ថា ក្នុងការបើកហាងកាហ្វេនេះ វិនិយោគអស់ទឹកប្រាក់ប្រមាណជាង២០ម៉ឺនដុល្លារ ព្រោះក្នុងនោះមានហាងកាហ្វេ Doilor
មជ្ឈមណ្ឌលថែទាំរថយន្ដ Alex Car Wash និងកីឡា Snooker។ ការសម្រេចចិត្តបើកហាងកាហ្វេនៅទីតាំង ទួលគោកនេះ ព្រោះសម្លឹងឃើញថា ទីនេះជាទីប្រជុំជន នៅជិតផ្សារទំនើបឡាក់គី និងសង្ឃឹមថាមានអតិថិជនជាច្រើននឹងគាំទ្រ។
ក្នុងឱកាសបើកសម្ពោធហាងកាហ្វេ Doilor មជ្ឈមណ្ឌលថែទាំរថយន្ដ Alex Car Wash និងកីឡា Snooker នេះក៏មានការប្រមូលសិនពិសេស គឺបញ្ចុះតម្លៃ២០%រាល់ការជាវភេសជ្ជៈ ការលេងកីឡា Snooker រយៈពេលពេញមួយសប្ដាហ៍ ចំណែកឯងការថែទាំរថយន្ដវិញ គឺមានប្រមូលសិនផ្ដល់ប្រេងម៉ាស៊ីន១ថែម១រយៈពេល៣ថ្ងៃ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកស្ថាបនិក។
សូមបញ្ជាក់ថា Doilio Coffee ជាម៉ាកយីហោល្បីមួយដែលមានប្រភពពីប្រទេសថៃ ខេត្តឈៀងម៉ៃ និងកំពុងមានការពេនិយមច្រើននៅក្នុងប្រទេសកម្ពុជា៕