(ភ្នំពេញ)៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ដែលតែងតែដើរដកប្រាក់តាមទូ ATM របស់ធនាគារប្រាសាក់ពេលយប់ ត្រូវបានធនាគារប្រាសាក់ សហការជាមួយសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួន ពីបទប៉ុនប៉ងលួចលុយពីទូ ATM នាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌ៧មករា។
ការឃាត់ខ្លួនជនជាតិចិនខាងលើនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់ធនាគារប្រាសាក់ បានដាក់ពាក្យបណ្ដឹងមកអាជ្ញាធរខណ្ឌ ហើយភ្លាមៗនោះ កម្លាំងនគរបាល ជំនាញបានធ្វើការស្រាវជ្រាវចុះឃាត់ខ្លួនបានភ្លាមៗតែម្ដង។
ក្រោយពីសមត្ថកិច្ចឆែកឆេរ រួចសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ករណីនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងសើបអង្កេតបន្តទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា នាំមកឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំចាត់ការតាមនីតិវិធី៕