Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បវរកញ្ញាខ្មែរយើង មួយឈុតនេះ សុទ្ធតែគ្រឿងពិតទាំងអស់ ត្បូង ពេជ្រ និងផ្លាកទីនពិតៗ

11-11-2017 10:05

(ភ្នំពេញ)៖ កម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global 2017 នៅថ្ងៃនេះដែរគឺបានមកដល់ទឹកដីខេត្តសៀមរាប ហើយបវរកញ្ញាទាំងអស់ត្រូវបានតុបតែងស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ ខុសប្លែកតែបវរកញ្ញាខ្មែរយើងម្នាក់តែប៉ុណ្ណោះ ដែលតុបតែងគ្រឿងអលង្ការពិតៗតែម្តង ដោយមានទាំងកងដៃ ក្រវិល ខ្សែរក និង ម្កុដជាដើម។ បើតាមការអោយដឹងនោះគឺ គ្រឿងអលង្ការទាំងនេះ គឺជាផ្លាកទីនសុទ្ធ ហើយត្បូងម្កុដជារបស់ពិត បូករួមទាំងក្រវិល មានលាយពេជ្រពិតៗផងដែរ។

គួរបញ្ជាក់ផងដែរថា កម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global 2017 ត្រូវបានឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្រាបៀរ Ganzberg ហើយក្នុងនោះមានបវរកញ្ញាចំនួន ៦០រូប តំណាងអោយ៦០ប្រទេសផ្សេងៗគ្នា ដើម្បីធ្វើការប្រកួតទៅតាមវិញ្ញាសារផ្សេងៗ ហើយកម្មវិធីប្រកួតផ្តាច់ព្រ័ត្រគឺនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះនៅកោះពេជ្រ រាជធានីភ្នំពេញ។

តោះទស្សនាទាំងអស់គ្នាថា បវរកញ្ញាយើងស្អាតដល់កម្រិតណា៖