(ភ្នំពេញ)៖ ទូរស័ព្ទ NOTE FE ប្រកាសចេញលក់នៅកម្ពុជាជាផ្លូវការនៅថ្ងៃទី១៣ វិច្ឆិកាហើយ ក្រុមហ៊ុនសាមសុងក៏បានប្រកាសផងដែរថា ប្រាក់ចំនេញមួយចំនួនធំដែលបានពីការលក់ NOTE FE នៅកម្ពុជា នឹងបរិច្ចាគទៅអង្គការមូលនិធិសកល សំរាប់អភិរក្សធនធានធម្មជាតិ WWF ប្រចាំនៅកម្ពុជា។
លោក Seungho Choi អគ្គនាយកក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចសាខាកម្ពុជា បានមានប្រសាសន៍ថា «យើងពិតជាមានមោទនភាពក្នុងការចូលរួម សកម្មភាពដើម្បីការពារនិងអភិរក្សសត្វព្រៃនៅកម្ពុជាតាមរយៈការបរិច្ចាគប្រាក់ចំនេញមួយចំនួនពីការលក់ទូរស័ព្ទ NOTE FE ទើបនឹងចេញថ្មីនេះ ទៅដល់អង្គការមូលនិធិសកលសំរាប់អភិរក្សធនធានធម្មជាតិ WWF ដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា»។
លោកបានបន្តថា «វាជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពសង្គមជាច្រើន ដែលយើង ធ្លាប់បានចូលរួមធ្វើកន្លងមក ហើយយើងសង្ឃឹមថា ប្រជាជនកម្ពុជាទាំងអស់នឹងចូលរួមគាំទ្រ ដល់សកម្មភាពទាំងឡាយណាដែលការពារបរិស្ថាន និងធម្មជាតិរបស់យើង»។
ទូរស័ព្ទ Note FE បង្ហាញពីភាពសម្រិតសម្រាំងដ៏ប៊ិនប្រសប់ ការរចនាប្រកបដោយភាពផ្ចិតផ្ចង់ ជាមួយមុខងារទំនើបគ្មានគូប្រជែង។ ទូរស័ព្ទ Note FE ក៏មានបំពាក់ដោយប្រព័ន្ធ IP68 ធន់នឹង ទឹក ទាំងលើតួទូរស័ព្ទទាំងមូល និងនៅលើប៊ិក S Pen ផងដែរ។
ទូរស័ព្ទ Note Fan Edition (NOTE FE) គឺជាទូរស័ព្ទជំនាន់ថ្មី មានមុខងារល្អៗ និងបំពាក់ដោយថ្មទំហំ 3,200 mAh ថ្មី ដែលឆ្លងកាត់ ការពិសោធដោយប្រព័ន្ធសុវត្ថិភាពថ្ម 8-Point Battery Safety Check។
ទូរស័ព្ទ Note FE នេះ ចាប់ផ្តើមដាក់លក់នៅប្រទេសកម្ពុជាដែលមាន តម្លៃត្រឹមតែ$599 ជាមួយពណ៌ពីរជម្រើស គឺពណ៌ខ្មៅ និងពណ៌ទឹកសមុទ្រ និងមានលក់នៅតាម ដេប៉ូចែកចាយក្រុមហ៊ុនសាមសុងទូទាំងប្រទេស។ លើសពីនេះទៅទៀត លោកអ្នកនឹងទទួលបាន Clear View Cover ដ៏ស្រស់ស្អាតមួយដោយឥតគិតថ្លៃ រាល់ការជាវទូរស័ព្ទ Note FE នេះ។
ក្រុមហ៊ុន Samsung Electronics Co., Ltd Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com៕