(ភ្នំពេញ)៖ ពិតជាអស្ចារ្យមែន នៃការបង្ហាញវត្ដមាន របស់ទូរស័ព្ទស្មានហ្វូន iPhone 8 | iPhone 8 Plus ក្នុងរយៈពេល១សបា្ដហ៍តែប៉ុណ្ណោះ តែទទួលការគាំទ្រខ្ពស់ ពីអតិថិជននៅកម្ពុជា ដោយលក់ចេញរហូតដល់ទៅជាង ១,០០០គ្រឿង លើសពីការរំពឹងទុក។
លោក Jim នាយកគ្រប់គ្រង Falcon Tech Co., Ltd បានថ្លែងថា «iPhone 8 | iPhone 8 Plus ជាបច្ចេកវិទ្យាដែលចាប់អារម្មណ៍បំផុត ដោយមានការច្នៃម៉ូតដែល ជាកញ្ចក់ផ្ទាំងខាងក្រោយយ៉ាងមាំ ការពារភាពកកិត និងងាយស្រួលសំអាត ហើយអេក្រង់ខាងមុខ 4.7” និង 5.5” Retina HD diplay true tone និង HDR Video និង Water and Dust Resistant ។លើសពីនេះ ប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយ version 11, A11 Bionic chipset និងបំពាក់កាមេរ៉ា 12MP ខាងក្រោយ និងខាងមុខ 7MP ដោយឡែកនោះ iPhone 8 Plus មានកាមេរ៉ាភ្លោះផ្នែកខាងក្រោយជាពិសេស ហើយមានអង្គចងចាំពីរប្រភេទ 64GB និង 256GB និងមានជំរើសពណ៌ space gray gold និង silver ហើយកាន់តែពិសេសនោះគឺ អស់បញ្ហាថ្មទូរស័ព្ទឆាប់អស់ភ្លើង និងប្រើយូរ ឬសាកឡើងកម្ដៅនោះទេ»។
លោកថ្លែង ក្នុងសន្និសិទសារព័ត៌មាន នៅថ្ងៃទី១០វិច្ឆិកានេះទៀតថា «ភាពល្អប្រណិតនៃ iPhone 8 | iPhone 8 Plus នេះបានធ្វើឲ្យ ក្រុមហ៊ុន Falcon Tech យើងដែលបានចាប់ដៃគូជាមួយ និងក្រុមហ៊ុន Apple Inc ក្នុងការនាំមកនូវផលិតផល Apple មកកាន់កម្ពុជា ដោយស្របច្បាប់នេះ ដោយគ្រាន់តែដាក់បង្ហាញលើទីផ្សារភ្លាម ទទួលបានកម្ម៉ង់ទិញ ពីរយៈអ្នកលក់រាយ និងអតិថិជនរហូតដល់ជាង១,០០០គ្រឿង ក្នុងរយៈពេល១សប្ដាហ៍ ចាប់ពីថ្ងៃទី០៣-០៩ ខែវិច្ឆិកានេះ ទោះចំថ្ងៃបុណ្យជាតិក៏ដោយនោះ ។កាន់តែអស្ចារ្យនោះ យើងក៏មានភ្ជាប់ជាមួយកញ្ចប់ពិសេសជាមួយស៊ីម Smart និង internet data ផងដែរ»។
លោកថ្លែងទៀតថា ជាវទូរស័ព្ទពី Falcon Tech និងតាមបណ្ដាលហាងនានា ដែលមានស្លាកសញ្ញាសម្គាល់ធានារយៈពេលមួយឆ្នាំ និងជាផលិតផលដែលបានបង់ពន្ធរួចរាល់ ១០០% ជាស្រេច។
អ្នកបានដឹងហើយថាទីផ្សារទូរស័ព្ទនៅកម្ពុជា នៅតែកំពុងមានការចរាចរណ៍ផលិតផលពីរប្រភេទផ្សេងគ្នា គឺផលិតផលក្រៅផ្លូវការ និងផលិតផលផ្លូវការដែលមានការធានា និងទទួលដោយស្របច្បាប់ពីរោងចក្រផ្ទាល់ និងការគាំទ្រពីរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។
នាយកគ្រប់គ្រង Falcon Tech Co., Ltd បន្ដថា ទោះជាមានការគេចពន្ធ និងនាំចូលទូរស័ព្ទទំនើបៗដោយសេរីគ្មានការបង់ពន្ធត្រឹមត្រូវក៏ដោយនោះ Falcon Tech ក៏នៅតែបន្ដសកម្មភាពយ៉ាងត្រឹមត្រូវ បង់ពន្ធជូនរដ្ឋ និងស្មោះត្រង់ចំពោះអតិថិជនជាចម្បងដដែល។ បន្ទាប់ពី Falcon Tech ត្រូវបានផ្ដល់សិទ្ធិស្របច្បាប់ ក្នុងការចែកចាយផលិតផលរបស់ Apple ក្នុងប្រទេសកម្ពុជាមកនេះ Falcon Tech បានធ្វើឲ្យទីផ្សារផលិតផលរបស់ Apple ដែលស្របច្បាប់បន្ដឡើងកម្រិតជាលំដាប់។ ដូចជាលោកអ្នកបានជ្រាបហើយថា ក្រុមហ៊ុនបានកំពុងចរាចរណ៍ iPhone, iPad, Mac, iMac, Apple TV និងAccessories មួយចំនួនទៀតទូទាំងប្រទេសកម្ពុជា នេះក៏អាចបញ្ជាក់បានថាក្រុមហ៊ុនកំពុងតែត្រូវបានគាំទ្រ និងមានការសហការណ៍យ៉ាងល្អជាមួយដៃគូអាជីវកម្មក្នុងស្រុក។
ទន្ទឹមនឹងនោះ លោក ក៏បានអំពាវនាវ ដល់អតិថិជន ចូលចៀសវាងរាល់ការជាវផលិតផល ដែលគ្មានារធានាគុណភាពច្បាស់លាស់ និងគ្មានការបង់ពន្ធជូនរដ្ឋ ដែលជាសកម្មភាពគ្មានក្រមសីលធម៌ ក្នុងការធ្វើអាជីវកម្មដោយស្មោះត្រង់នោះទេ។ ប៉ុន្ដែសម្រាប់ក្រុមហ៊ុន Falcon Tech នឹងបន្ដយកចិត្តទុកដាក់ និងបម្រើសេវាកម្មបន្ថែមជូនអតិថិជនជាបន្ដបន្ទាប់ ហើយក៏បន្ដបង្កើនសក្ដានុពល ក្នុងទីផ្សារមួយនេះដែរ៕