Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អបអរសាទរ! ក្រុមកីឡាការិនីប៉េតង់កម្ពុជា កក់កៅអីវគ្គ ១/២ផ្ដាច់ព្រ័ត្រពិភពលោកទៀតហើយ

11-11-2017 08:25

(ភ្នំពេញ)៖ បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោកលើកទី៣ កាលពីយប់មិញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា ដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺបានកក់មេដាយសំរឹទ្ធក្នុងដៃទៀតហើយ ក្រោយយកឈ្នះក្រុមកីឡាការិនីជប៉ុន លើវិញ្ញាសាវាយជាក្រុម ៣នាក់ ទល់នឹង ៣នាក់។

លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា បានឲ្យដឹងពីប្រទេសចិនថា ក្រោយកក់មេដាយសំរឹទ្ធក្នុងដៃ ក្រុមកីឡាការិនីកម្ពុជា រួមមានវីរកីឡការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និង ស្រ៊ាង សុរ៉ាឃីម(បម្រុងម្នាក់) នឹងធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅរសៀលថ្ងៃសៅរ៍នេះ ដើម្បីឈានទៅដណ្តើមមេដាយមាស នៅវគ្គផ្ដាច់ព្រ័ត្រ៕