(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្ដេចតេជោ ហ៊ុន សែន៖ លទ្ធផលបោះឆ្នោតនៅកម្ពុជា មិនត្រូវការបរទេសទទួលស្គាល់ ឬ​មិនទទួលនោះទេ សំខាន់ប្រជាពលរដ្ឋកម្ពុជាទទួលស្គាល់

២៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា៖ ការអង្គុយលើតំណែងដឹកនាំប្រទេសជិត៣៩ឆ្នាំមកនេះ មិនមែនដោយសារចុងអាវុធ និងអំពើផ្ដាច់ការនោះទេ

៣៖ លោក សម រង្ស៊ី បានអះអាងថា ហត្ថលេខាលើសេចក្តីថ្លែងការណ៍ របស់ក្រុមតំណាងរាស្រ្ត CNRP នោះ គឺជាហត្ថលេខាពិតរបស់លោក

៤៖ ការបាត់បង់កូនប្រុសដំបូងក្នុងជីវិត នៅតែជាក្តីសោកសង្រេងមិនអាចបំភ្លេចបាន ចំពោះនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងរយៈ៤១ឆ្នាំមកនេះ

៤៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រាប់យុវជនអាស៊ានថា បើប្តូរគោលការណ៍កុងសង់ស៊ីស ទៅជាការបោះឆ្នោត នឹងធ្វើឲ្យអាស៊ានបែកបាក់

៥៖ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យ APEC ទទួលយកកម្ពុជា​ ឡាវ និងមីយ៉ាន់ម៉ា ធ្វើជាសមាជិក

៧៖ គ្រោះថ្នាក់ក្រឡាប់រថយន្ដដឹកកម្មករ នៅតាមផ្លូវជាតិលេខ៦ ស្រុកជើងព្រៃ រងរបួសសរុប១០៣នាក់ ដោយសារតែ​អ្នកបើកបរបួងចង្កូតខ្លាំងពេក

៨៖ ​ក្រសួងសេដ្ឋកិច្ច៖ គិតចាប់ពីឆ្នាំ២០០១ ដល់តំណាច់ខែតុលា ឆ្នាំ២០១៧ រដ្ឋាភិបាលចិនបានផ្ដល់ជំនួយហិរញ្ញប្បទានដល់កម្ពុជាចំនួន​៤,៨០០លានដុល្លារ​

៩៖ អគ្គនាយកដ្ឋានពន្ធដារ៖ ម្ចាស់យានយន្ដដែលមិនទាន់មកបង់ពន្ធ សូមមកបង់ឲ្យទាន់ពេលវេលាកំណត់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ករណី​ខកខានម្ចាស់យានយន្ដ ត្រូវទទួលទោសតាមច្បាប់

១០៖ គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជាង៥២ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី, សរុបពលរដ្ឋចុះឈ្មោះបោះឆ្នោតបណ្ដោះអាសន្ន ជាង៨.៣៧លាននាក់

* ព័ត៌មានអន្តរជាតិ (World News)

១៖ ចំពោះមុខកិច្ចប្រជុំ APEC នៅវៀតណាម «ដូណាល់ ត្រាំ ប្រកាសតម្កល់​ផលប្រយោជន៍​ អាមេរិកជាធំ» និងមិនឲ្យប្រទេសណា កេងចំណេញលើខ្លួនជាដាច់ខាត!

២៖ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ចេញបញ្ជាឱ្យប្រជាពលរដ្ឋរបស់ខ្លួនចាកចេញពីលីបង់ជាបន្ទាន់

៣៖ បក្សកាន់អំណាច​វេណេស៊ុយអេឡា និងបក្សប្រឆាំង​ធំបំផុត «គ្រោងរៀបចំ​កិច្ចសន្ទនាឡើងវិញ» ដើម្បីបំបែក​រនាំងនយោបាយ!

៤៖ អ្នកជំនាញអាវុធរុស្ស៊ី៖ «យ៉ាងយូរ០៣ឆ្នាំទៀត កូរ៉េខាងជើងនឹងមានគ្រាប់មីស៊ីល អាចបាញ់ដល់សហរដ្ឋអាមេរិក»

៥៖ ច្បាប់ពន្ធដារថ្មីរបស់បក្ស កាន់អំណាចនៅអាមេរិក កំពុងទទួលរងការរិះគន់ធ្ងន់ៗ ជាពិសេសទៅលើលំហូរលុយខ្មៅ!

៦៖ ជប៉ុននឹងកសាងស្ថានីយរ៉ាដាចំនួន ០៤ ឲ្យដល់ហ្វីលីពីន «ដើម្បីអង្កេតចោរសមុទ្រ និងពួកឧទ្ទាម»

៧៖ ប៉ូលិសតួកគី «ចេញប្រតិបត្តិបោសសម្អាតរដ្ឋធានីអង់ការ៉ា ដោយចាប់បានជនសង្ស័យជា ISIS ចំនួន ១០១នាក់»

៨៖ វិភាគអន្តរជាតិ៖ ហេតុផលអ្វីបានជាមហាយក្សចិនមិនទប់ស្កាត់នុយក្លេអ៊ែរកូរ៉េខាងជើង ខណៈដែលខ្លួនមានឥទ្ធិពលគ្រប់គ្រាន់នោះ?

(រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា)