(ភ្នំពេញ)៖ ក្នុងឱកាសពិសេស ថ្ងៃទី១១ ខែវិច្ឆិកា ២០១៧ នៅផ្សារទំនើបវឌ្ឍនៈ កាពីតាល មានក្តីសោមនស្សរីករាយផ្តល់ជូនដល់អតិថិជនទាំងអស់នូវកាដូពិសេសទ្វេដងដ៏ច្រើនសន្ធឹកសន្ធាប់។
អតិថិជននឹងទទួលបានផលិតផលតម្លៃស្មើមួយទៀតភ្លាមៗ ក្រោយពេលជាវផលិតផលណាមួយ នៅក្នុងហាងមា៉កល្បីៗដែលបានកំណត់មួយចំនួន នៅផ្សារទំនើបវឌ្ឍនៈ កាពីតាល។ មិនតែប៉ុណ្ណោះ រាល់ការចំណាយចាប់ពី ១២១ដុល្លារឡើងទៅ អតិថិជននឹងទទួលបានឆ្នោតមួយសន្លឹក ដើម្បីផ្សងសំណាងឈ្នះទឹកប្រាក់សរុបចំនួន ១១,១១០ដុល្លារអាមេរិក។
ការផ្តល់ជូននេះមានកំណត់ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។ ផ្តល់ជូនរហូតដល់ទំនិញអស់ពីស្តុក។ ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១១៖១១ នាទី។ ការចាប់ឆ្នោតនេះក៏មានផ្ទាយផ្ទាល់ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ផ្សារទំនើបវឌ្ឍនៈ កាពីតាលផងដែរ (Vattanac Capital)។
គួរបញ្ជាក់ថា នៅក្នុងផ្សារទំនើបដ៏ធំនៅកណ្តាលទីក្រុងភ្នំពេញមួយនេះ មានលក់ផលិតផលម៉ាកល្បីៗជាច្រើនដូចជា Hugo BOSS, BOSS Orange, Brioni, LongChamp, Salvatore Ferragamo, Petit Bateau, Clarins, L’Occitane, Christofle, Lacoste, Pazzion, Rimowa និង Timepiece ជាដើម។
ក្រៅពីនេះក៏មានសេវាកម្មផ្សេងៗ, អាហារដ្ឋាន, ភោជនីយដ្ឋាន, ហាងកាហ្វេ, ហាងនំប័ុង និងហាងលក់សម្លៀកបំពាក់បុរសនារី ស្បែកជើង ខ្សែក្រវ៉ាត់ ក្រវ៉ាត់ក សម្លៀកបំពាក់កុមារ សម្ភារផ្ទះបាយ, ហាងលក់វ៉ាលី កាបូប, ហាងលក់គ្រឿងអលង្កការ និង ហាងលក់គ្រឿងសម្អាង។
នៅទីនេះក៏មាន ធនាគារ វឌ្ឍនៈ, ការិយាល័យ, ពេទ្យធ្មេញ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលកំពុងបម្រើសេវាកម្មដល់សាធារណៈជនទូទៅ។
ចំណែកសណ្ឋាគារ ROSEWOOD ដែលជាសណ្ឋាគារលំដាប់ប្រណិតភាពមាន ១៤ ជាន់ និង ១៧២បន្ទប់នោះ ក៏គ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុននេះដែរ។
អតិថិជនអាចមកកាន់ផ្សារទំនើប វឌ្ឍនៈ កាពីតាល ដែលមានទីតាំងស្ថិតនៅ អគារ ៦៦ ជាន់ទី១ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ។ ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ ០២៣ ៩៣៨ ៨៨៨៕