(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់លោកគ្រូអ្នកគ្រូប្រមាណជិត២០០នាក់ នៅស្រុកជ័យសែន ឲ្យចូលរួមថែរក្សាសន្តិភាពដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ឲ្យនៅស្ថិតស្ថេរគង់វង្យយូរអង្វែង ដើម្បីឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍ថែមទៀត។
ការថ្លែងបែបនេះក្នុងឱកាសដែលលោករួមជាមួយថ្នាក់ដឹកនាំ រួមជាមួយប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុករវៀង ជួបសំណេះសំណាលសួរសុខទុក្ខលោកគ្រូអ្នកគ្រូ ទូទាំងស្រុកជ័យសែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ផ្អែកតាមប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា រហូតមកដល់សព្វថ្ងៃ ដែលប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍រីកចម្រើនសព្វបែបយ៉ាង គឺរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំកំពូលៗ ជាច្រើនទៀតបានតស៊ូ លះបង់សព្វបែបយ៉ាង ឆ្លងកាត់ឧបសគ្គនៅតាមដំណាក់កាលជាប្រវត្តិសាស្ត្រជាច្រើន ពិសេសបានប្រឆាំងដាច់ខាតមិនឲ្យរបបប្រលយ័ពូជសាសន៍ វិលមកជាលើកទី២នៅលើទឹកដីកម្ពុជាយើង។
លោក អ៊ុន ចាន់ដា បានធ្វើការអំពាវនាវឲ្យលោកគ្រូ អ្នកគ្រូកុំជឿតាមការញុះញង់ បោកប្រាស់របស់ជនអគតិពិសេសបក្សប្រឆាំង ដែលតែងតែមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយបានធ្វើការញុះញង់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋដូចជា ស្គាល់មុខតំណែង តួនាទី ប្រាក់បៀរវត្សន៍ឧបត្ថម្ភចាស់ជរាម្នាក់៤០០០០រៀល ពិសេសលើសនេះ គឺគេញុះញង់ឲ្យឃុំសង្កាត់ដែលឈ្នះឆ្នោតគេ និងជួយឧបត្ថម្ភមួយឆ្នាំ៥០ម៉ឺនដុល្លារទៀតផង។
ត្រង់ចំណុចនេះ លោកបញ្ជាក់ថា «គឺជាការភូតភរសុទ្ធសាធ សូមលោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋកុំជឿឲ្យសោះ ហើយត្រូវបន្តការគាំទ្រមកលើរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី និងត្រូវរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅអាណត្តិក្រោយៗទៀត ឲ្យប្រទេសយើងកាន់តែមានការរីកចំរើនថែមទៀត»។
ឆ្លៀតក្នុងឱកាសនោះដែរលោក អ៊ុន ចាន់ដា បានណែនាំឲ្យលោកគ្រូអ្នកគ្រូ ត្រូវចូលរួមបំបាត់គ្រឿងដោយធ្វើការអប់រំ ណែនាំសិស្ស ឫយកពេលគោរពទង់ជាតិ៥នាទី ផ្សព្វផ្សាយឲ្យសិស្សយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ហើយត្រូវបង្កើតកាប្រលងប្រណាំងនៅតាមសាលារៀន ដើម្បីទាក់ទាញសិស្សឲ្យកាន់តែមានចិត្តចង់រៀនសូត្រ និងបានឧបត្ថម្ភថវិកាដល់លោកគ្រូអ្នកគ្រូ១៤៧នាក់ ក្នុងម្នាក់ៗ ថវិកា២០០០០រៀលនិងជប់លៀងបាយសាមគ្គីមួយពេល ជូនកំព្យូរទរ័មួយកំផ្លេដល់អនុវិទ្យាលយ័ស្អាងផងដែរ៕