Update: ករណីក្រុមអ្នកយកព័ត៌មាន CNC ចំនួន៣នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដោយខ្លួនឯង នៅតំបន់ស្រែណូយ ស្រុកវ៉ារិន បណ្តាលឲ្យរងរបួសធ្ងន់ស្រាល
10-11-2017 18:20
(សៀមរាប)៖ ក្រុមអ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ CNC ចំនួនបានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅចន្លោះគីឡូម៉ែត្រលេខ៣៧១ ក្នុងតំបន់ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ពេលកំពុងធ្វើដំណើរទៅយកព័ត៌មានតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល។
លោក ហ៊ុយ វណ្ណៈ ទីប្រឹក្សាជាន់ខ្ពស់ទូរទស្សន៍ CNC បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ មានបុគ្គលរបស់លោក៣នាក់រងរបួស រួមមាន៖ លោក ថាំង ចាន់ថារ៉ាន់ អ្នកអធិប្បាយព័ត៌មាន រងរបួសធ្ងន់, លោក ង៉ាន់ សំណាង រងរបួសធ្ងន់ និងលោក លោក ទេព ពិសិដ្ឋ អ្នកបើកបររងរបួស។
យ៉ាងណាមិញគ្រោះថ្នាក់នេះ ត្រូវបានលោក ហ៊ុយ វណ្ណៈ អះអាងថា បង្កឡើយដោយខ្លួនឯងតែប៉ុណ្ណោះ ពោលគឺពេលកំពុងបើកបរស្រាប់តែរេចង្កួតប្រឡាប់ធ្លាប់ផ្លូវតែម្ដង។
ក្រោយកើតហេតុភ្លាមៗជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរផងដែរ៕