Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមអ្នកយកព័ត៌មាន CNC ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅតំបន់ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ពេលកំពុងធ្វើដំណើរទៅយកព័ត៌មាននៅអន្លង់វែង

10-11-2017 17:40

(សៀមរាប)៖ ក្រុមអ្នកយកព័ត៌មានរបស់ស្ថានីយទូរទស្សន៍ CNC រួមមាន អ្នកអធិប្បាយព័ត៌មាន លោក ថារ៉ាន់ និងក្រុមការងារផ្សេងទៀត បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដ នៅចន្លោះគីឡូម៉ែត្រលេខ៣៧១ ក្នុងតំបន់ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ​ពេលកំពុងធ្វើដំណើរទៅយកព័ត៌មានតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

សេចក្ដីរាយការណ៍បឋមពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ ប៉ុន្ដែករណីនេះមិនទាន់អ្នកណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតឡើយ។

សម្រាប់ព័ត៌មានលម្អិត អង្គភាព Fresh News នឹងជម្រាបជូននៅពេលបន្ដិចទៀតនេះ៕