(ភ្នំពេញ)៖ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសកាណាដា រយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការពារជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។