(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារឃុំជាខ្លាង និងឃុំក្តឿងរាយ រួមជាមួយសហការី និងសមាជិក គណៈកម្មាធិការបក្សភូមិ-ឃុំ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាលជាមួយសមាជិកគណបក្ស ប្រជាជនកម្ពុជា នៅឃុំជាខ្លាង ស្រុកកញ្ច្រៀច និងឃុំក្តឿងរាយ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យការធ្វើ បច្ចុប្បន្នភាពគ្រួសារបក្ស និងចែកអំណោយដល់សមាជិកបក្សនៅឃុំទាំងពីរខាងលើ។
នៅឃុំជាខ្លាង ស្រុកកញ្ច្រៀច លោក ចាន់ វ៉ាន់ធឿន បានផ្សព្វផ្សាយអំពីសភាពការណ៍នយោបាយនាពេលបច្ចុប្បន្ន និងផែនការពង្រីក-ពង្រឹងសមាជិកបក្ស ដែលមានសមាជិកគណបក្សចូលរួមចំនួន ៥៩នាក់ ចែកប្រាក់ចិញ្ចឹមចលនាជូន គណៈកម្មាធិការបក្សភូមិ-ឃុំ និងយុវជន។
នៅឱកាសនោះ លោកបានចុះត្រួតពិនិត្យការធ្វើបញ្ជីបច្ចុប្បន្នភាពទាំង ១៧ភូមិ ដោយទទួលបានលទ្ធផលរួមមាន៖ គ្រួសារបក្ស ១,៤១៩គ្រួសារ ក្រុមបក្ស ៤២៧ក្រុម បិទរូបថតក្នុងសៀវភៅគ្រួសារបក្ស ១,៤៥៨ក្បាល បញ្ចូលទិន្នន័យ ក្នុងកុំព្យូទ័របាន ៩៥% និងបានឧបត្ថម្ភប្រាក់តាមបណ្តាភូមិទាំង១៧ភូមិ។
លោកថែមទាំងបានឧបត្ថម្ភដល់អ្នកសង្កេតការ ចូលបុណ្យសពចំនួន២គ្រួសារ ចំណាយសម្រាប់ការងារ រដ្ឋបាលបក្សឃុំ ចុះចែកគ្រឿងឧបភោគ-បរិភោគជូនដល់ជនក្រីក្ររចំនួន ២គ្រួសារ និងប្រជាពលរដ្ឋ។
នៅឃុំក្តឿងរាយ ស្រុកស្វាយអន្ទរ សហការីតំណាងលោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារឃុំជាខ្លាង និងឃុំក្តឿងរាយ រួមជាមួយ សមាជិកគណៈកម្មាធិការបក្សភូមិ-ឃុំ បានចុះពិនិត្យការធ្វើបញ្ជីបច្ចុប្បន្នភាពទាំង៨ភូមិ ជាលទ្ធផល គ្រួសារបក្ស ២,១០៣គ្រួសារ ក្រុមបក្ស៥៩០ក្រុម បិទរូបថតក្នុងសៀវភៅគ្រួសារបក្ស ២,១០៣ក្បាល បញ្ចូលទិន្នន័យក្នុងកុំព្យូទ័របាន ១០០% និងបានឧបត្ថម្ភប្រាក់តាមបណ្តាភូមិទាំង ៨ភូមិ ក្នុងឃុំក្តឿងរាយ៕