(ភ្នំពេញ)៖ មិនត្រឹមតែបានសប្បាយរីករាយ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក ប៉ុណ្ណោះទេ ពុកម៉ែបងប្អូនជាច្រើននាក់ មានសំណាងឈ្នះនូវ ទឹកប្រាក់រាប់លានរៀលពីឆ្នោតកោសមហាសំណាង របស់ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលបានផ្តល់ជូនពុកម៉ែ បងប្អូនក្នុងឪកាស នៃព្រះរាជពិធីបុណ្យអុំទូកនាពេលកន្លងទៅថ្មីៗនេះ។

ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា បានបង្កើតនូវកម្មវិធី សំណាងជាច្រើនជាមួយនិងប្រភេទ ឆ្នោតកោសងាយៗ កោសច្រើនឈ្នះច្រើនជូនដល់ពុកម៉ែបងប្អូនដែលបាន អញ្ជើញមកចូលរួមរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូកដែលជាព្រះរាជពិធី ប្រពៃណីជាតិខ្មែរ និងទើបតែបានកន្លងផុត ទៅកាលពីសប្តាហ៍មុននេះ។  

ស្ថិតក្នុងឯកាសនៃព្រះរាជពិធីបុណ្យអុំទូករយ:ពេលបីថ្ងៃកន្លងទៅនេះ យ៉ាងណាក៏មានពុកម៉ែបងប្អូនប្រមាណជាជាង ២លាននាក់ បានចូលរួមកំសាន្ត សប្បាយហើយពួកគាត់មិនត្រឹមតែបានសប្បាយ ក្នុងព្រះរាជពិធីដែលត្រូវបានរៀបចំឡើង យ៉ាងគគ្រឹកគគ្រេងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលបានបង្ករបរិយាកាសសប្បាយរីករាយ និងជួបជុំដល់ពុកម៉ែ បងប្អូនមកពីគ្រប់មជ្ឈដ្ឋាន ខេត្តក្រុងនានាប៉ុណ្ណោះទេគឺពួកគាត់មានសំណាង ឈ្នះនូវទឹកប្រាក់រាប់លានរៀល ពីឆ្នោតកោសមហាសំណាងត្រឡប់ទៅគេហដ្ឋានវិញទៀតផង ដោយពួកគាត់គ្រាន់តែចំណាយនូវទឹកប្រាក់ ដ៏តិចតួចប៉ុណ្ណោះដើម្បីកោសឆ្នោតកំសាន្តសប្បាយជាមួយនិងទឹកប្រាក់សំណាងដ៏ច្រើនសន្ឋឹកសន្ឋាប់។

គួររំលឹកផងដែរថា ចាប់តាំងពីដាក់អោយដំណើរការនូវឆ្នោតកោសមហាសំណាងជាងមួយខែ កន្លងមកនេះ មានអតិថិជន ជាច្រើនរូបមកហើយ មានសំណាងឈ្នះនូវទឹកប្រាក់ជាច្រើនលានរៀល ជាពិសេសក្នុងនោះគឺមានអតិថិជនពីរនាក់ បានឈ្នះនូវរង្វាន់ធំនូវទឹកប្រាក់២០លានរៀលផងដែរ។

សូមពុកម៉ែបងប្អូនកុំភ្លេចសាកជាវនូវឆ្នោតកោសនេះព្រោះរង្វាន់រាប់សិបលានរៀលទៀតរហូតដល់៨០លានកំពុងរង់ចាំ។ តោះនាំគ្នាកោសរកសំណាង ជាមួយឆ្នោតកោសមហាសំណាង កោសភ្លាម ឈ្នះភ្លាម! 

ក្រុមហ៊ុនឆ្នោតមហាសំណាងបានបង្កើតនូវឆ្នោតកោសមហាសំណាង ក្នុងគោលបំណងផ្តល់ជាការកំសាន្តបែបឆ្នោតកោស មួយប្រភេទនេះដើម្បីអោយ កាន់តែងាយស្រួល កាន់តែចំណាយតិច និងកោសភ្លាមឈ្នះភ្លាមមិនបាច់រងចាំយូរ។  

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖០៧០ ២៣៥ ២៣៥/០៩៩ ២៣៥ ២៣៥៕