Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយដឹងពីអំពើក្បត់ជាតិរបស់លោក កឹម សុខា សមាជិកក្រុមប្រឹក្សាស្រុកអង្គរជ័យ ខេត្តកំពតម្នាក់ទៀត សូមរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា

10-11-2017 11:55

(កំពត)៖ ​សមាជិកក្រុមប្រឹក្សាស្រុកអង្គរជ័យ ខេត្តកំពតម្នាក់ទៀត មកពីគណបក្សសង្គ្រោះជាតិ លោក ប៊ុត សាខន អាយុ ៦២ឆ្នាំ បានសម្រេចដើរចេញពី គណបក្សសង្គ្រោះជាតិ ទៅរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមលិខិតសូមចូលរួមជីវភាពនយោបាយផ្ញើជូនឧបនាយករដ្ឋមន្រ្តីប្រចាំការ លោក ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក ប៊ុត សាខន បានអះអាងថា ការសម្រេចចិត្តចាកចេញពីគណបក្សសង្រ្គោះជាតិ ដោយសារតែរូបលោកបានដឹងពីទង្វើក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងការបែកបាក់ផ្ទៃក្នុងរបស់គណបក្ស ប្រឆាំងមួយនេះតែម្តង។

​រហូតមកដល់ពេលនេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ ជាង១០០នាក់ បានសម្រេចចិត្តដើរចេញ ពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រកាស អំពាវនាវតាមរយៈវិដេអូចំនួន ២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្ស សង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយ តុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖