Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកក្រុមប្រឹក្សា​ស្រុកម្នាក់ និងសមាជិកប្រឹក្សាឃុំម្នាក់ នៅស្រុកបាធាយ មកពីគណបក្សសង្គ្រោះជាតិ ប្រកាសដើរចូលជាមួយគណបក្សប្រជាជនកម្ពុជា

10-11-2017 11:27

(កំពង់ចាម)៖ សមាជិកក្រុមប្រឹក្សាស្រុកបាធាយម្នាក់ និងសមាជិកក្រុមប្រឹក្សាឃុំជាលា ស្រុកបាធាយម្នាក់ មកពីគណបក្សសង្គ្រោះជាតិ បានប្រកាសដើរចេញពីបក្សដែលធ្លាប់រួមរស់ជាមួយរាប់ឆ្នាំ ដោយគ្មានស្ដាយស្រណេះបន្ដិចណាសោះ មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។

ក្រៅពីការប្រកាសដើរចេញពីដោយឥតងាកក្រោយនេះ សមាជិកក្រុមប្រឹក្សាស្រុក និងឃុំ បានហៅលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាប្រធានចាស់របស់ខ្លួន ជាជនក្បត់ជាតិ ហើយសុខចិត្តលក់ក្បាលបម្រើបរទេស ដើម្បីតែអំណាចគ្មានគិតប្រយោជន៍ប្រទេសជាតិបន្ដិចណាសោះ។

តាមលិខិតដែលចុះចូលនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាស្រុកបាធាយ គឺលោក សុខ ចរិយា និងសមាជិកក្រុមប្រឹក្សាឃុំ គឺលោក កេត ប៊ុនថា បានបញ្ជាក់ដូចគ្នាថា «កាលពីមុននឹកស្មានថាការស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពីខ្ញុំបានឃើញនូវវីដេអូឃ្លឹប និងសកម្មភាពជាក់ស្ដែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជន ផ្ទុយនឹងច្បាប់រដ្ឋធម្មនុញ្ញ និងផ្ទុយពីឆន្ទរាស្ដ្រទូទាំងប្រទេស សុខចិត្តលក់ក្បាលបម្រើបរទេស គឺដើម្បីតែអំណាចផ្ទាល់ខ្លូន មិនគិតពីមហន្ដរាយរបស់ប្រទេសជាតិ នេះហើយជាអំពើក្បត់ជាតិ»

សូមជម្រាបថា ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)