(ស្វាយរៀង)៖ លោក សៅ សុខា សមាជិកគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដឹកនាំប្រជុំត្រួតពិនិត្យលទ្ធផលការងារ ប្រចាំខែតុលា និងទិសដៅខែវិច្ឆិកា របស់គណបក្សប្រជាជនកម្ពុជា ស្រុករមាសហែក។
ពិធីនេះមានការអញ្ជើញចូលរូមពីសំណាក់ លោក លោកស្រី សមាជិកថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយ ស្រុក ឃុំ ភូមិ ព្រមទាំងសមាជិក សមាជិការជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ លោក សៅ សុខា បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ត្រូវស្វែងយល់សុខទុក្ខឲ្យបានល្អ ហើយមានចំណុចណាចាំបាច់នោះ ត្រូវរាយការណ៍មកថ្នាក់លើដើម្បីរកដំណោះស្រាយភ្លាមៗផង ហើយក៏មិនត្រូវធ្វើកិច្ចការអ្វីឲ្យមានការថ្នាំងថ្នាក់ ជាមួយប្រជាពលរដ្ឋនោះដែរ៕