(ភ្នំពេញ)៖ ស្របពេលវេលានៃការកាត់រំលាយគណបក្សសង្រ្គោះជាតិ កាន់តែខិតជិតមកដល់នោះ នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រជាពលរដ្ឋមួយរូបដែលហៅខ្លួនឯងថា «ជាអ្នកស្អប់ខ្ពើមអំពើក្បត់ជាតិ» បានផ្ញើលិខិតក្នុងនាមមិត្តអ្នកអានមកកាន់ការិយាល័យយើងខ្ញុំ ដោយស្នើសុំចុះផ្សាយជាមួយខ្លឹមសារដូចខាងក្រោម៖
ឱកាសនៃការសម្រេចចិត្តចូលរួមបន្តអាជីពនយោបាយជាមួយ សម្តេចតេជោ ហ៊ុន សែន បានមកដល់ហើយ។ សូមបងប្អូនមកពីបក្ស CNRP កុំរួញរាឲ្យសោះ ព្រោះនេះជាឱកាសបងប្អូនហើយ! បងប្អូនត្រូវដឹងថា៖
១៖ គឹម សុខា ត្រូវបានជាប់ទោសជាជនក្បត់ជាតិ (ទោសធ្ងន់ប៉ុណ្ណាបងប្អូនដឹងហើយ)
២៖ សម រង្សី ជាទណ្ឌិត រត់ចោលស្រុក(ប្រហែល១ជីវិតហើយ)
៣៖ CNPR នឹងត្រូវប្រឈមរំលោយចោលដោយច្បាប់ប្រទេស នៅថ្ងៃទី ១៦ វិច្ឆិកានេះ (អត់មានបក្សនេះតទៅទៀតទេ គឺចប់ទាំងអស់ហើយ) បូកទាំង សមាជិកគណៈនាយក និងគណៈអចិន្រ្តៃជាង ១០០ នាក់ទៀត ដែលនឹងគ្មានសិទ្ឋិធ្វើនយោបាយរយៈពេល៥ឆ្នាំ ខាងមុខនេះ។ គឺយំក៏អត់ចេញដែរ ព្រោះច្បាប់បានកំណត់ច្បាស់ហើយ។ គ្មានអ្នកណាទៅជឿដើរតាមមេបក្សស៊យគ្មានហុងស៊ុយទៀតទេ។ គេប្រើ 8Plus & X អស់ហើយ!
ក៖ ចំពោះអ្នកឆ្លាត ហើយបានខិតខំតស៊ូជាយូរមកហើយ (លក់អស់គោក្របី លក់អស់ដី អស់ម៉ូតូឡាន លក់អស់ផ្ទះ ហើយជំពាក់លុយធនាគារ អស់លុយសន្សំទៀត (Saving)….បើបន្តដើរជាមួយមេបក្សគ្មានកំណើត គឺប្រាកដជាអស់ ទាំងខោខ្លីមិនខាន។ ពិតណាស់បងប្អូននៅមានឆន្ទះ និងបំណងបម្រើប្រទេសជាតិ និងសង្គមគ្រួសារ។ នេះជាឱកាសមាស! ១ជីវិតគឺមានតែម្តងគត់។ បងប្អូនត្រូវស្ម័គ្រចិត្តចូលរួមរស់ដោយរីករាយជាមួយសម្តេចតេជោ។ ចូលឆាប់កាលណា គឺល្អកាលហ្នឹង។ បើហ៊ានតែធ្វេសប្រហែសនៅយូរ គឺអ្នកដទៃគេនឹងចូលមកមុនយកតួនាទីអស់ បងប្អូននឹងសោកស្តាយអស់១ជីវិតចុងក្រោយនេះមិនខាន។ គេអាចនិយាយថា មិនចូលទេ តែតាមពិតគេបានដាក់ឈ្មោះចូលអស់ហើយ! ពេលវេលាក៏ជិតអស់ហើយដែរ។
ខ៖ ចំពោះអ្នកល្ងង់ដែលធ្វើឆ្លាត (រួមទាំងប្រភេទក្រុមពាលជេរបញ្ចោរតាម Facebook) គឺប្រាកដជានៅកំដរមេបក្សស៊យដែលគ្មានអនាគតទាំងពីរនេះមិនខាន។ ពួកគេជាប្រភេទមនុស្សដែលគ្មានឱកាស ដែលមិនចង់អោយអ្នកដទៃគ្មាន ឱកាសដូចពួកគេដែរ។ ជឿតាមអ្នកល្ងង់ធ្វើឆ្លាត គឺនាំជីវិតទៅកាន់ភាពបរាជ័យកាន់តែធ្ងន់ធ្ងរ ជាពិសេសពួកជេរបញ្ចេរតាម Facebook បងប្អូនដឹងថា អ្នកទាំងនោះ ជានរណាហើយ។ ពួកកំទេចសំរាមទាំងនេះ គឺចេះតែជេរប្រមាថលាបពណ៌តែប៉ុណ្ណឹង។ ពួកនេះក្រៅពីបំផ្លាញបក្សខ្លួនឯងឲ្យខ្ទេច គឺពួកគេកំពុងបំផ្លាញខ្លួនឯងផ្ទាល់ថែមទៀតតាមរយៈអំពើពាលខ្លៅរបស់ខ្លួន ដូចជា ឆាំ ឆានី និង ម៉ែន ណាត ជាដើម។
ពួកពាលគ្មានកំណើតទាំងនេះ កំពុងភ័យស្លន់ស្លោរក្រោយពេលដឹងថា បងប្អូនមួយចំនួនធំដែលធុញទ្រាន់នឹងបក្សប្រឆាំង ហើយបានចុះចូលជាបន្តបន្ទាប់មកបម្រើការងារជាមួយ សម្តេចតេជោ ហ៊ុន សែន។ ពេលនេះពួកគេកំពុងលាបពណ៌ទៅលើសមាជិកបក្សប្រឆាំងខ្លួនឯង។ ពួកគេគ្មានសមត្ថភាពធ្វើអ្វីបានឡើយ ក្រៅពីខំព្រុស និងជំទាលតាមហ្វេសប៊ុក។ ច្បាស់ណាស់ពួកនេះមិនចង់ឲ្យបងប្អូនមានឱកាសទេ គឺចង់ឲ្យបងប្អូនរត់ចោលប្រទេសចូលគុក និងអស់លុយកាក់ ព្រាត់ប្រាស់ប្រពន្ធកូនយំពេញផ្ទះ។
នរណាទៅល្ងង់ជឿតាមជនដែលអសមត្ថភាព និងគ្មានឱកាសទាំងនេះ? គឺចប់ហើយ ទោះបីដេកស្រមៃ២០ជាតិទៀតក៏គ្មានវាសនាដែរ។ កុំថាឡើយដល់ទៅកសាងជាតិ សូម្បីតែកសាងសង្គមក្រុមគ្រួសារខ្លួនឲ្យរស់នៅមានសេចក្តីសុខ ក៏ពួកគេគ្មានសមត្ថភាពដែរ។ តើមានបងប្អូនណាទៅល្ងង់ជឿលើការអូសទាញជនខិលខូចទាំងនេះ? បងប្អូនមួយចំនួន ធ្វើជាស្តាប់ៗសិនទៅ តែការពិតគឺបានដាក់ពាក្យ ចូលមករួមរស់បន្តអាជីពនយោបាយដោយស្ងាត់ស្ងៀមជាមួយគណបក្សប្រជាជនហើយ ។ ឈប់ភ័យព្រួយទៅ គឺល្មមយល់បានហើយពេលនេះ។
សរុបមក គឺនៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ។ សូមបងប្អូនប្រញាប់ដាក់ពាក្យចូលឲ្យបានមុនថ្ងៃទី១៦ វិច្ឆកា ២០១៧ គឺបងប្អូននៅមានឱកាសទទួលបាននូវតួនាទី និងទីមុខងាររបស់ ខ្លួនវិញបានដូចជាតួនាទី តំណាងរាស្រ្ត សមជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាបេក្ខភាពរបស់គណបក្សប្រជាជនបាន។ សម្តេចតេជោ ហ៊ុន សែន រីករាយស្វាគមន៍បងប្អូមក ពីគណបក្ស CNRP ទាំងអស់គ្នា៕
ពីប្រជាពលរដ្ឋ ដែលស្អប់ខ្ពើមអំពើក្បត់
សូមស្តាប់ប្រសាសន៍ដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ថ្លែងអំពីការផ្តល់ឱកាសដល់បងប្អូនបានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូល នឹងកាត់រំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ !