(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវមីយ៉ាន់ម៉ា ដោយលទ្ធផលបច្ចេកទេស ២-១ ក្នុងមិត្តភាពអន្តរជាតិដែលទើបបញ្ចប់មុននេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ប្រមាណជាង ៣ម៉ឺននាក់នារាត្រីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ចាប់ផ្តើមលេងបាន ១៥នាទី សហភាពមីយ៉ាន់ម៉ា បានបើកការនាំមុខ១គ្រាប់មុនពីការតែតបញ្ចូលទីបានសម្រេចដោយ កីឡាករពាក់ស្លាកលេខ៣ មុនពេលត្រូវបានកីឡាករកម្ពុជា ពាក់លេខ៧ ប្រាក់ មុន្នីឧត្តម នៅនាទីទី៥៤ ដែលជាការសហការគ្នាបានយ៉ាងពីមិត្តរួមជាតិ ចាន់ វឌ្ឍនាកា ជាមួយនឹងឱកាសជាបន្តបន្ទាប់ច្រើនទៀតពី វឌ្ឍនាកា នៅនាទីទីចុងម៉ោង។
តែយ៉ាងណា មីយ៉ាន់ម៉ាបានស៊ុតគ្រាប់នាំមុខ ២-១ វិញនៅនាទីទី៧១ រហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី បើទោះបីជាកម្ពុជាខំប្រឹងដាក់សម្ពាធយ៉ាងណាក៏ដោយ ក្នុងការដាក់កីឡាករឆ្នើមៗចូលលេងទាំងអស់ពីការដឹកនាំរបស់ គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា។
មិត្តភាពអន្តរជាតិនេះដែរ ត្រូវបានធ្វើឡើងដើម្បីប្រកួតវគ្គជម្រុះពានរង្វាន់អាស៊ី AFC Asian Cup 2019 ដែលកម្ពុជា ត្រៀមជួបក្រុមភ្ញៀវហ្សកដានីនៅស្តាតអូឡាំពិកដូចគ្នា សម្រាប់ជើងទី២នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្របពេល មីយ៉ាន់ម៉ា ជួបម្ចាស់ផ្ទះឥណ្ឌា៕