(កំពត)៖ ដោយមើលពីការដឹកនាំប្រទេសរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យជាតិទាំងមូល និងប្រជាជនមានសេចក្តីសុខយ៉ាងពេញលេញនោះ នៅពេលនេះមេឃុំ និងជាមេគណបក្សសង្គ្រោះជាតិ នៅឃុំសត្វពង ស្រុកឈូក ខេត្តកំពតម្នាក់ទៀតហើយ បានបន្ដចាកចេញពីបក្សប្រឆាំងនេះ ដោយមកសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ហើយបានហៅលោក កឹម សុខា ជាជនក្បត់ជាតិឱនក្បាលបម្រើបរទេស បំបែកបំបាក់ជាតិឯង។

មេឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដែលបន្ដប្រកាសចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺលោក អ៊ុយ សៅសាត អាយុ៦៤ឆ្នាំ។ សម្រាប់ខេត្តកំពតរហូត មកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា បានទទួលមន្រ្តីគណបក្សសង្គ្រោះជាតិចំនួន១៤នាក់ហើយ ក្នុងនោះមេឃុំម្នាក់, ជំទប់ទី១ម្នាក់, ជំទប់ទី២ម្នាក់, សមាជិកក្រុមប្រឹក្សាម្នាក់ និងសមាជិកសកម្មជនចំនួនរូប។

សូមជម្រាបថា ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖​