(ពោធិ៍សាត់)៖ កម្លាំងអធិការដ្ឋាននគរក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍រលាប ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ឃាត់ខ្លួនបុរសម្នាក់ រួមជាមួយវត្ថុតាមួយចំនួន ស្ថិតនៅចំណុចលើស្ពាន ផ្លូវលេខ១៥៥ ជាប់អាបង្ហាទឹករលាប ក្រុងពោធិ៍សាត់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ។

កម្លាំងនគរបាលក្រុងពោធិ៍សាត់ បានថ្លែងប្រាប់ភ្នាកងារសារព័ត៌មាន Fresh News ប្រចាំខេត្តខេត្តពោធិ៍សាត់ ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សារឹម បញ្ញាវ័ន្ត អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិពោធិ៍កំបោរ ឃុំរាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ វត្ថតាងដកហូតបានរួមមាន៖ ទី១៖ ម្សៅក្រាមពណ៌សចំនួន២កញ្ចប់ធំ, ទី២៖ កាំភ្លើងបាញ់សត្វចំនួន១ដើម, និងទី៣៖ រថយន្តកាមរីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2F-4426។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕