(ភ្នំពេញ)៖ លោកស្រី លី ស្រីវីណា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងមុននេះបន្តិចថា លោកស្រីបានដាក់ពាក្យ លាឈប់ពីតំណាងរាស្រ្ត​គណបក្សសង្រ្គោះជាតិ មណ្ឌលភ្នំពេញ។

លោកស្រី បានបញ្ជាក់ឲ្យដឹងទៀតថា ខាងគណបក្សក៏បានឯកភាពហើយដែរចំពោះការលាលែងនេះ ហើយបញ្ជីឈ្មោះក៏បានបញ្ជូនទៅកាន់ គជប ផងដែរ ប៉ុន្តែខាង គជប មិនទាន់ដឹងយ៉ាងណានៅឡើយនោះទេ ព្រោះត្រូវដាក់ឈ្មោះអ្នកថ្មីជំនួស។

លោកស្រី លី ស្រីវីណា ត្រូវ​បាន​គេដឹង​ថា ជាប្រពន្ធទី២ របស់​លោក ​យឹម សុវណ្ណ អ្នកតំណាង​រាស្ត្រមណ្ឌលភ្នំពេញ៕