(ភ្នំពេញ)៖ ជំនួបមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះក្រុមភ្ញៀវមីយ៉ាន់ម៉ា ចាប់ផ្តើមហើយនៅស្តាតអូឡាំពិកនារាត្រីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
ការប្រកួតដ៏ស្វិតស្វាញនេះ ទាំងគ្រូបង្វឹកកម្ពុជាលោក ប្រាក់ សុវណ្ណារ៉ា និងគ្រូមីយ៉ាន់ម៉ា សុទ្ធតែបង្ហាញឆន្ទះចង់ឈ្នះដូចគ្នា ដើម្បីត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់អាស៊ី AFC Cup 2019 ដែលចាប់ផ្តើមនៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ។
នេះជាការជួបគ្នាលើកទី១ ក្នុងឆ្នាំ២០១៧ ដ្បិតក្រុមគោព្រៃទើបតែចាញ់មីយ៉ាន់ម៉ា ៣-១ កាលពីចុងឆ្នាំ២០១៦ ក្នុងពាន AFF Suzuki Cup ដែលជាការវាយបកយកជ័យជំនះវិញ បន្ទាប់ពីកីឡាករកម្ពុជា សុះ ស៊ូហាណា ស៊ុតគ្រាប់នាំមុខនៅនាទីទី១៤ ក្រោយទទួលបាល់ពីមិត្តរួមក្រុម ចាន់ វឌ្ឍនាកា៕