(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដារ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដាំដើមឈើចំនួន៣០០ដើម ដើម្បីអបអរសាទរបុណ្យរំលឹកខួបអនុស្សាវរីយ៍លើកទី៦៤ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វចិ្ឆកា ២០១៧ ហើយពិធីនេះ គឺចង់រំលឹកចំពោះស្នាមព្រះហស្ថ និងព្រះរាជសកម្មភាពរបស់សម្តេចព្រះនរោត្តមសីហនុ ដែលបានដណ្តើមឯករាជ្យពីបារាំង ជូនជាតិមាតុភូមិទូទាំងប្រទេស។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងងប្រដាប់អាវុធ លោកគ្រូអ្នកគ្រសិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាង ច្រើនកុះករបានប្រារព្ធពិធីអបអរសាទរ បុណ្យឯករាជ្យជាតិដូចខេត្តរាជធានីដ៏ទៃទៀតដោយបាននិមន្តព្រះសង្ឃ និងដាក់កម្រងផ្កាគោរពវិញ្ញាណកខ័ន្ធ ជូនដល់វិរៈជនស្នេហាជាតិ ដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ។
លើសពីនេះទៀតដើម្បីចូលរួមអបអរសារទរទិវាបុណ្យឯករាជ្យជាតិ អាជ្ញាធរខេត្តព្រះវិហារ បាននាំអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូន គ្រួសារមន្ត្រីរាជការចូលនិវត្តន៍ ក៏ដូចប្រចាពលរដ្ឋក្រីក្រផងដែរ ជាមួយគ្នានេះអាជ្ញាធរខេត្តរួមជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធបានចូលរួមដាំ ដើមឈើប្រណិតប្រភេទធ្នង់ ប្រមាណ៣០០ដើម តាមសងខាងផ្លូវក្នុងទីរួមខេត្ត។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែថា ដោយផ្អែកតាមការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្ត មន្ទីរសាធារនការខេត្ត មានគម្រោងដាំដើមឈើប្រណិតជាច្រើនទៀត នៅតាមដងផ្លូវនានាដើម្បីឲ្យខេត្តព្រះវិហារ ក្លាយជាខេត្ត ដែលមានធម្មជាតិស្រស់បំព្រងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងសម្រាប់ចូលរួមប្រឡងប្រណាំងទីក្រុងស្អាតទូទាំងប្រទេស៕